ម៉ូតូ​ធំ​បុក​ជាមួយ​ម៉ូតូ​សង់ ស្លាប់​ម្នាក់ របួស​ពីរ​នាក់​

6 Videos


នៅវេលាម៉ោងជិត ៦ យប់ ថ្ងៃទី ២៦ ខែ ៦ ឆ្នាំ ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំ និង ម៉ូតូសង់ យ៉ាងរន្ឋត់មួយ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង មនុស្សពីរនាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ។

P9

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ម៉ូតូ​ធំ​បុក​ជាមួយ​ម៉ូតូ​សង់ ស្លាប់​ម្នាក់ របួស​ពីរ​នាក់​

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបាននិយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូទាំងពីរបើកបរយ៉ាងលើនដូចគ្នា ដែលម៉ូតូមួយជិះម្នាក់ឯង ម៉ូតូមួយទៀតជិះឌុបគ្នា ២ នាក់ ហើយក៏បានបុកគ្នាយ៉ាងពេញទំហឹងនៅចំគំនូសលឿតែម្តង ។

ម៉ូតូ​ធំ​បុក​ជាមួយ​ម៉ូតូ​សង់ ស្លាប់​ម្នាក់ របួស​ពីរ​នាក់​

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅមន្ទីរពេទ្យ និង អ្នកស្លាប់ត្រូវបានក្រុមគ្រសារដឹកយកទៅធ្វើបុណ្យតាប្រពៃណី ៕

                                                                                                                សុថាត់