គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​របស់​លោកគ្រូ Lee Tae Hoon និង​ កីឡាករ​បាល់ទាត់​ខ្មែរ​ល្បី​​​ៗ​ខាងក្រោម កំពុង​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង កាល​ពី​ថ្មីៗ​នេះ​។ តើ​អ្នកណា​ជា​ម្ចាស់​ស្នាដៃ​នេះ?

 

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

 

ម្ចាស់​គំនូរ​ទាំង​នេះ មាន​ឈ្មោះ​ថា ឈុន វិចិត្រ ជា​វិចិត្រករ​មួយ​រូប នៅ​ភូមិ​​ពោធិ៏​ថ្មី ឃុំ​ស្វាយ​តាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

 

លោក វិចិត្រ បាន​ឱ្យ Sabay ដឹង​ថា លោក​ស្រលាញ់​ខាង​អក្សរឆ្លាក់ និង​​សិល្បៈ​គំនូរ​តាំង​ពី​បឋម​មក​ម្ល៉េះ ហើយ​ថ្មី​ៗ​នេះ លោក​បាន​បង្ហាញ​រូប​គំនូរ របស់​កីឡាករ​បាល់ទាត់​​ខ្មែរ​ជាច្រើន​​សន្លឹក ដែល​ធ្វើ​ឱ្យ​មាន​អ្នក​ចែករំលែក​ត​គ្នា​យ៉ាង​ច្រើន។ យ៉ាងណា​លោក​ថា លោកគូរ​ឡើង​ ដើម្បី​លើក​ទឹកចិត្ត​ដល់​កីឡាករ ដែល​បាន​ខំ​ប្រឹងប្រែង​លើ​សមរភូមិ​វាលស្មៅ។

 

វិចិត្រករ​រូប​នេះបាន​បន្ត​ថា៖ “ខ្ញុំ​គូរ​ហ្នឹង ដើម្បី​ឱ្យ​ពួកគាត់​សប្បាយ​ចិត្ត ប៉ុន្តែ​​ដូច​ឬ​មិន​ដូច សូម​​បង Sabay ជួយ​ប្រាប់​កីឡាករ​ផង​ថា កុំ​​ប្រកាន់​ខ្ញុំ​អី”។

 

ជាង​គំនូរ​តាម​វត្តអារាម ដែល​ស្ទើរ​តែ​រក​ពេល​សម្រាក​​​គ្មាន​នេះ បាន​និយាយ​ថា លោក​នឹង​ឆ្លៀត​ពេល ប្រើ​ចុង​ខ្មៅដៃ​របស់​ខ្លួន ផ្ដិត​រូប​កីឡាករ​បាល់ទាត់​ខ្មែរ​​ឱ្យ​បាន​គ្រប់​​គ្នា។ ​

 

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

 

“ខ្ញុំ​ស្រលាញ់​បាល់ទាត់ កូន​ប្រុស​ខ្ញុំ​ក៏​ស្រលាញ់។ ខ្ញុំ​នឹង​ព្យាយាម​គូរ​រូប​​កីឡាករ​ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ឱ្យ​ពួកគាត់​រីករាយ តែ​ដំបូង​​ចឹង សូម​គូរ​រូប​រៀមច្បង​មុនសិន”។

 

នេះ​គោលបំណង​របស់​បុរស​វ័យ ៣៦ឆ្នាំ។ តើ​គាត់​រៀន​គូរ​គំនូរ​មក​ពី​ណា? វិចិត្រ បាន​ឆ្លើយ​ថា កាល​នៅ​បឋម​សិក្សា លោក​​ចូល​ចិត្ត​ឆ្លាក់​អក្សរ រហូត​លោក​នាយក​សាលា ឱ្យ​លោក​ឆ្លាក់​​ក្បាល​បញ្ជី​ឈ្មោះ​សិស្ស និង​ថ្នាក់​ជាដើម ប៉ុន្តែ​មិន​ទាន់​ចេះ​គូរ​ទេ…ឆ្នាំ​១៩៩៨ លោក​បាន​ទៅ​បាត់ដំបង ធ្វើ​ការ​បុគ្គលិក​រោងពុម្ព​មួយ។ ពេល​ធ្វើ​ការ​លោក​បាន​ស្គាល់​​មិត្តភ័ក្ដិ​ម្នាក់ រៀន​នៅ​សាលា​បារាំង (អត់​ចាំ​ឈ្មោះ) និង​បាន​រៀន​ជាមួយ​អ្នកឯកទេស​ខ្មៅដៃ (គូរ​ប្រើ​ខ្មៅ​ដៃ) បន្តិច​បន្តួច​ប៉ុណ្ណោះ។ ពេល​ធ្វើ​បាន​មួយ​ឆ្នាំ លោក​បាន​ឈប់ ហើយ​ក៏​បើក​រោងពុម្ព​ និង​​ហាង​គំនូរ​ជាមួយ​​​ឪពុកមា​របស់​ខ្លួន។ មើល​ទៅ​មិន​ជោគជ័យ លោក​ក៏​ឈប់ ហើយ​ដើរ​គូរ​គំនូរ​តាម​គម្រោង របស់​មជ្ឈមណ្ឌល​កម្ចាត់​មីន ស៊ីម៉ាក់ ក្នុង​ឆ្នាំ ២០០១-២០០២។ ចាប់​ពីឆ្នាំ ​២០០២ ដល់​បច្ចុប្បន្ន​ជាង​គំនូរ​គូរ​រូប​បែប​ពុទ្ធសាសនា នៅ​តាម​ព្រះវិហារ៕

 

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

 

 

ចុចអាន៖ ឆ្លាក់​ឈើ​ច្នៃ​ជា​រូប​ចំណី​អាហារ​​ដូច​ពិត​ៗ​ ឃើញ​​ហើយ​ចង់​​ញ៉ាំ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបភាព​ផ្ដល់​ឱ្យ