តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

ប្រាសាទ​អង្គរវត្ត​ជា​ទិសដៅ​​ទេសចរណ៍​ដ៏​សំខាន់​ សម្រាប់​ភ្ញៀវ​ទេសចរ​ក្រៅ​ប្រទេស​​ប៉ង​មក​លេង ព្រោះ​វា​ជា​សំណង់​អច្ឆរិយ​​​មួយ​ក្នុង​ពិភពលោក។ ហើយ​ថ្មី​ៗ​នេះ ខាង​អ្នក​ស្រាវជ្រាវ​ក៏​ទើប​រក​ឃើញ​ទីក្រុង​បុរាណ​ដ៏​ធំ​មួយ​ទៀត​ដែល​កប់​ក្នុង​ព្រៃ​នៃ​តំបន់​អង្គរ​ផង​ដែរ។ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​ធម្មតា​ តារា​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន​ក៏​ចង់​មាន​​ឱកាស​មក​លេង​អង្គរ​វត្ត​​ដូច​គ្នា ហើយ​តារា​ខ្លះ​ក៏​បាន​មក​លេង​រួចរាល់​​ដែរ។ Sabay នឹង​បង្ហាញ​តារាអន្តរជាតិ​៥ដួង​ដែល​បាន​មក​ទស្សនា​ផ្ទាល់​នៅ​ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​នេះ៖

 

១. Eva Longoria

តារា​​សម្ដែង​និង​អ្នក​ដឹកនាំ​រឿង​អាមេរិក Eva Longoria​និង​ស្វាមី José Bastón បាន​មក​ក្រេប​ទឹក​ឃ្មុំ​នៅ​​​ប្រទេស​កម្ពុជា បន្ទាប់​​ពី​​រៀប​មង្គលការ​​កាល​ពី​​ចុង​ខែ​ឧសភា កន្លង​ទៅ។ ពេល​នោះ​ដែរ​មាន​ជន​ខិលខូច​បាន​បង្ហោះ​រូប​ដំណើរ​កម្សាន្ត​របស់​នាង​និង​សរសេរ​បន្លំ​ថា​ជា​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​អ្នក​លេង​បណ្ដាញ​ Facebook កម្ពុជា។

 

 តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

២. Douglas Booth

តារា​សម្ដែង​អង់គ្លេស Douglas Booth ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង “Romeo and Juliet” បាន​បង្ហាញ​ខ្លួន​នៅ​​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា កាល​ពី​​ចុង​ខែ​ឧសភា​កន្លង​ទៅ​ដែរ​និង​បាន​បង្ហាញ​ពី​អារម្មណ៍​ដ៏​រំភើប​របស់​ខ្លួន​​​ ដោយ​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖

 

“ថ្ងៃនេះ​ខ្ញុំ​បាន​ឡើង​ដល់​កំពូល​ប្រាសាទ​អង្គរវត្ត​ក្នុង​​ប្រទេស​កម្ពុជា ដែល​ជា​សំណង់​បូជា​សាសនា​ធំ​បំផុត​ក្នុង​ពិភពលោក។ ជាក់​ស្ដែង​គ្រប់​ផ្ទៃ​ជញ្ជាំង សសរ ធ្នឹម និង​សូម្បី​តែ​ដំបូល​គឺ​សុទ្ធ​តែ​ត្រូវ​បាន​ឆ្លាក់។ មាន​ចម្លាក់​​ដ៏​វែង​ឆ្ងាយ​ជា​ច្រើន​បង្ហាញ​ពី​ឈុត​ឆាក​ក្នុង​អក្សរសិល្ប៍​ ឥណ្ឌា​ដូច​ជា​សេះ​ស គ្រុឌ នាគរាជ​មាន​ស្លាប និង​រទេះ​សេះ ក៏​ដូច​ជា​អ្នក​ចម្បាំង​​ដើរ​តាម​អ្នក​ដឹកនាំ​ជិះ​ដំរី​និង​នារី​​​​រាំ​ របាំ​ពី​ឋានសួគ៌​ជា​​ដើម។ ពិត​ជា​​គួរ​ឲ្យ​ស្ងើច​សរសើរ​ខ្លាំង​ណាស់”។

 

 តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

៣. Ornapha Krisadee

 

​តារា​សម្ដែង​​និង​ពិធីការ​​ប្រចាំ​ទូរទស្សន៍​លេខ​៣​ថៃ Ornapha Krisadee បាន​មក​ដល់​ទឹកដី​សៀមរាប​កាល​ពី​ខែ​ មករា​ជាមួយ​មនុស្ស​មួយ​ក្រុម​អាច​ជា​សាច់ញាតិ​ឬ​បង​ប្អូន។ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត​តារា​វ័យ​៦១​ឆ្នាំ​​​ក៏​បាន​ទៅ​ប្រាសាទ​ធំ​ផ្សេង​ទៀត​ដូច​ជា តា​ព្រហ្ម, បន្ទាយ​ស្រី ជា​ដើម។

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

៤. ​Sean Jindachot

 

តារា​សម្ដែង​ថៃ​ម្នាក់​ទៀត​គឺ ​Sean Jindachotបាន​មក​លេង​ប្រាសាទ​អង្គរវត្ត​កាល​ពី​ខែ មេសា​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ប៉ុន្មាន​ថ្ងៃ។ Sean បាន​រួម​ដំណើរ​ជាមួយ​មិត្ត​៣​នាក់​ទៀត មក​កាន់​កម្ពុជា។ តារា​វ័យ​២៧​ឆ្នាំ​បាន​​ថតរូប​​និង​ផ្ដិត​ទេសភាព​ជុំវិញ​អង្គរវត្ត​ជា​ច្រើន​សន្លឹក​ ហើយ​ថែមទាំង​យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram​ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​បាន​ឃើញ​ទៀត​ផង។

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

៥. Kate Tsui

 

តារា​សម្ដែង​ហុងកុង Kate Tsui បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ភ្ញាក់ផ្អើល បន្ទាប់​ពី​បង្ហោះ​​២​សន្លឹក​ថត​នៅ​តំបន់​អង្គរ​លើ​បណ្ដាញ​ Instagram។ ការ​ឈាន​ជើង​មក​ដល់​ខេត្ត​សៀមរាប​គឺ​ដំណើរ​កម្សាន្ត​លក្ខណៈ​​ឯកជន មិន​ពាក់ព័ន្ធ​នឹង​កម្មវិធី​អ្វី​មួយ​ឡើយ។ ​​

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

 

ចុចអាន តារា​ហុងកុង​ល្បី Kate Tsui មក​លេង​អង្គរវត្តស្ងាត់​ៗ

 

ដោយ៖ ហេង សុធារិទ្ធិ