ពិសា​ទឹកអំពៅ​រាល់ថ្ងៃ​មិន​ត្រឹម​ជួយ​ដល់​សុខភាព​ទេ តែ​ថែមទាំង​សម្រស់​និង​ស្បែ​កទៀត​

    ​ទឹកអំពៅ​ស្រស់​គឺជា​អ្វីមួយ​ដែល​ភ្ជាប់​ទៅនឹង​អនុស្សាវរីយ៍​កាល​នៅ​ក្មេង​របស់​ពួកយើង​នៅ​បឋមសិក្សា​។ ទឹកអំពៅ​គឺជា​កំពូល​ជ​ម្រុ​ក​អាហារូបត្ថម្ភ ដែល​ជួយ​ជំរុញ​ដល់​មុខងារ​ក្នុង​រាងកាយ​។ សារធាតុ Sucrose និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​ក្នុង​អំពៅ​ធ្វើឱ្យ​វា​ក្លាយជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ល្អ​បំផុត​ក្នុងការ​បំពេញ​និង​ចិញ្ចឹម​រាងកាយ​។ ហើយ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​របស់​វា​។​

​    ​១. បង្ការ​ជំងឺមហារីក​
​    ​ទឹកអំពៅ​ជួយ​ប្រយុទ្ធប្រឆាំង​និង​ប្រភេទ​មហារីក​ដូចជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​និង​មហារីក​សុដន់ ដោយសារ​ការប្រមូលផ្ដុំ​ខ្ពស់​របស់​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម និង​ម៉​ង់​ហ្គា​ណែ​ត​។ វា​មាន​ជាតិ​អាល់​កា​ឡាំង​ពី​ធម្មជាតិ និង​ជួយ​បង្ការ​ជំងឺ​ដូចជា​មហារីក​នេះឯង​។​

​    ​២. ជួយ​ដល់​ការរំលាយ​អាហារ​
​    ​ដោយសារ​ជាតិ​ប៉ូ​តា​ស្យូ​ម​ត្រូវបាន​រកឃើញ​ក្នុង​អំពៅ វា​គឺ​ជួយ​ដល់​ការរំលាយ​អាហារ​និង​ការឆ្លង​មេរោគ​ក្នុង​ក្រពះ​។​

​    ​៣. បង្ការ​ជំងឺ​បេះដូង​
​    ​ទឹកអំពៅ​ជួយ​រក្សា​កម្រិត​ជាតិ​កូ​ឡេ​ស្ត្រេ​រ៉ុល​មិនឱ្យ​លើសខ្វះ និង​ទ្រី​គ្លី​សេរី ដោយ​រក្សា​បេះដូង​ឱ្យមាន​សុខភាព​ល្អ​។​

​    ​៤. ជួយ​សម្រក​ទម្ងន់​
​    ​ទឹកអំពៅ​ជា​ប្រភព​នៃ​ជាតិ​សរសៃ ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។​

​    ​៥. ល្អ​សម្រាប់​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​
​    ​អ្នក​ច្បាស់​ជា​លាន់មាត់​ថា​មិនអាច​ទេ​! ប៉ុន្ដែ​ជាតិ​ផ្អែម​របស់​ទឹកអំពៅ គឺជា​ជាតិ​ស្ករ​ធម្មជាតិ ដែលមាន​កម្រិត​ជាតិ​ស្ករ​តិច​បំផុត ដែល​មិន​ធ្វើឱ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ​។​

​    ​៦. ធ្វើឱ្យ​ស្បែក​ស្អាត​
​    ​អាស៊ីត​អាល់​ហ្វា​អ៊ី​ដ្រូ​ស៊ីត (Alpha Hydroxy Acid) ដែល​បង្ហាញ​វត្តមាន​ក្នុង​ទឹកអំពៅ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​មុន កាត់បន្ថយ​ស្នាម​ជាំ បង្ការ​ភាព​ចាស់ និង​ជួយ​ស្បែក​ស្រស់ស្អាត​។ បើ​ចង់បាន​ប្រសិទ្ធភាព​ខ្ពស់​ដាក់​វា​ចូលក្នុង​គ្រឿងផ្សំ​ម៉ាស់​បិទមុខ​មួយណា​ក៏បាន ហើយ​ត្រដុស​វា​នៅលើ​មុខជា​ការ​ស្រេច​៕