ត្រឹម​កំប៉ុង និង​ខ្សែភ្លើង​ព្រមទាំង​ប្រដាប់ប្រដា​បន្តិចបន្តួច ក្មេង​អ​ច្ឆិ​រយៈ​នេះ​អាច​ផលិត​ថាមពលអគ្គីសនី​បាន​

    ​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ​បាន​បង្កើត​ឧបករណ៍​មួយ ដែល​បង្កើត​ថាមពល​ដោយ​ខ្លួនឯង និង​ជាហេតុ​ដែល​យើង​ប្រៀបធៀប​គាត់​ទៅនឹង​លោក Nikola Tesla ឬ​ត្រូវបាន​គេ​ហៅថា "The new Tesla" ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​។​

​    ​ប្រព័ន្ធ​ដំណើរការ​បង្កើត​របស់​ក្មេងប្រុស​នេះ​គឺមាន​មូលដ្ឋាន​ដូច​ទៅនឹង​ម៉ូ​ប៊ី​ន​ភ្លើង​របស់​ក្រុមហ៊ុន Tesla ដែរ ហើយ​នេះ​មិនមែនជា​រឿង​ធម្ម​ទា ពីព្រោះ​ឧបករណ៍​របស់​ក្មេង​នេះ​អាច​ប្រមូល​ថាមពល​ពី​បរិយាកាស និង​បំ​លែង​ថាមពល​នោះ​ទៅជា​ថាមពល​អគ្គិសនី​។​

ត្រឹម​កំប៉ុង និង​ខ្សែភ្លើង​ព្រមទាំង​ប្រដាប់ប្រដា​បន្តិចបន្តួច ក្មេង​អ​ច្ឆិ​រយៈ​នេះ​អាច​ផលិត​ថាមពលអគ្គីសនី​បាន​

​    ​Max Loughan បាន​បង្កើត​ឧបករណ៍​នេះ​ក្នុង​ហាង​មួយ​របស់​ឪពុក​ខ្លួន ដែល​គាត់​ប្ដូរ​វា​ទៅជា​មន្ទីរពិសោធន៍​វិញ​។ គាត់​បាន​ទិញ​របស់​ផ្សេងៗ​ដែល​ត្រូវការ​ចាំបាច់​ត្រឹមតែ ១៥ ដុល្លារ​ប៉ុណ្ណោះ ហើយ​គាត់​អះអាងថា​ឧបករណ៍​របស់គាត់​អាច​បំភ្លឺ​អំពូល LED បានជា​ច្រើន​អំពូល​។ ដោយ​គ្រាន់តែ​ទិញ​កំប៉ុង​កាហ្វេ ខ្សែភ្លើង ស្លាបព្រា និង​ម៉ូ​ប៊ី​ន គាត់​អាចបង្កើត​ម៉ាស៊ីន​របស់គាត់ និង​អះអាងថា​ឧបករណ៍​ប្រមូល​ថាមពល​នេះ​អាច​ទាញ​ថាមពល​ពីរ​លក​វិទ្យុ Static និង​ថាមពល​កម្តៅ ដោយ​បំ​លែង​ទៅជា​ថាមពល​អគ្គិសនី​។​

​    ​ក្មេងប្រុស​នោះ​និយាយថា "​ខ្សែ​ទទួល​ថាមពល​ពី​ខ្យល់ ហើយ​ខាងក្នុង​កំប៉ុង​កាហ្វេ​បំ​លែង​ថាមពល​ពី AC ទៅ DC"​។​

​    ​ក្មេង​នោះ​បន្តថា គោលបំណង​ពិតប្រាកដ​របស់គេ​គឺ​ដើម្បី​ជួយ​មនុស្ស​។ វា​គឺជា​ការបង្កើត​សម្រាប់​អនាគត​មួយ ដែល​មនុស្ស​អាច​នឹង​រីករាយ និង​ជា​កន្លែង​ដែល​ពួកគេ​អាច​នឹង​សុវត្ថិភាព​ផ្នែក​ថាមពល​៕