បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត

បន្ទាប់​ពី​ឪពុក​ខ្លួន​ស្លាប់ កូន​ប្រុស​បាន​សម្រេច​ចិត្ត​ទុក​ម្ដាយ​ឲ្យ​រស់​នៅ​ផ្ទះ​ចាស់​មួយ​ម្នាក់​ឯង និង​ទៅ​មើល​គាត់​តែ​ម្ដង​ម្កាល​ប៉ុណ្ណោះ។

 

បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត

 

ថ្ងៃ​មួយ​កូន​ប្រុស​បាន​ទទួល​ទូរសព្ទ​ពី​​អ្នក​ជិត​ខាង​ថា “ម្ដាយ​របស់​ឯង​ឈឺ​ធ្ងន់​ណាស់ ប្រញាប់​មក​មើល​គាត់​ផង”។

 

កូន​ប្រុស​បាន​ប្រញាប់ប្រញាល់​ទៅ​មើល​ម្ដាយ តែ​ក៏​បាន​ឃើញ​ម្ដាយ​ឈឺ​ធ្ងន់​ជិត​ដាច់​ខ្យល់​ទៅ​ហើយ។ កូន​ប្រុស​បាន​សួរ​ទៅ​​ម្ដាយ​ពី​សំណូមពរ​ចុង​ក្រោយ។ ម្ដាយ​ឆ្លើយ​តប៖ “កូន​ត្រូវ​ដាក់​កង្ហារ​ពីរ​បី​នៅ​ផ្ទះ​ចាស់​យើង ព្រោះ​ផ្ទះ​យើង​ក្ដៅ​តែ​គ្មាន​កង្ហារ​មួយ​ទេ។ ទិញ​ទូ​ទឹកកក​ទុក​ក្លាសសេ​អាហារ​ផង​ព្រោះ​ច្រើន​ដង​ណាស់​ដែល​ម៉ែ​គេង​ដោយ​អត់​អី​ហូប”។

 

​​​​កូន​ប្រុស​ភ្ញាក់ផ្អើល​នឹង​ចម្លើយ​ម្ដាយ​ហើយ​ក៏​សួរ​ថា៖ “ម៉ែ ពេល​ម៉ែ​នៅ​ទី​នេះ​ម៉ែ​មិន​ដែល​រអ៊ូ តែ​ឥលូវ​ម៉ែ​សល់​ពេល​រស់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ហេតុ​អី​ម៉ែ​ទើប​ប្រាប់​កូន​ពី​រឿង​ទាំង​អស់​នេះ???”

 

ម្ដាយ​ឆ្លើយ​តប៖ “មិន​អី​ទេ​កូន ម៉ែ​អាច​ទ្រាំ​​ក្ដៅ ទ្រាំ​ឈឺ​និង​​ឃ្លាន​បាន ប៉ុន្តែ​​ម៉ែ​បារម្ភ​ពេល​ឯង​ចាស់​ទៅ ហើយ​កូន​ឯង​ទុក​ឯង​ឲ្យ​នៅ​ទី​នេះ ម៉ែ​ខ្លាច​ថា​ឯង​ទ្រាំ​មិន​បាន” ៕

 

គំនិត​អប់រំ៖

ម្ដាយ​ឪពុក​គិត​កូន​លុះ​ដល់​ដង្ហើម​ចុង​ក្រោយ គួរ​ណាស់​កូន​ៗ​គិត​គូរ​គាត់​វិញ​ឲ្យ​បាន​សមរម្យ​ពេល​គាត់​នៅ​មាន​ជីវិត ដូច​ពាក្យ​ចាស់​ថា​ “ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ” ៕

 

ចុចអាន៖ឪពុក​​ក្រីក្រ​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អនាគត​កូន​ស្រី តែ​​បែរ​​ជួប​រឿង​អកុសល​ហួស​ស្មាន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ បរទេស

  • បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ជីវិតនិងសង្គម