ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១២)

ភាគ​ទី​១២
​ព្រះ​ចៅ​ធាមូចិន​មាន​ព្រះ​បន្ទូល​ថា៖
«បិតា​មិន​ត្រូវ​ការ​សេះ​ទេ ត្រូវ​ការ​តែ​មនុស្ស!»
សូឆឺ​មាន​ព្រះ​បន្ទូល​ថា៖
«ព្រះ​ករុណា​ថ្លៃ​វិសេស! បុត្រ​ប្រាកដ​ជា​តាម​រក​វា​ឱ្យ​ឃើញ!»
មាន​ព្រះ​សូរ​សៀង​ដូច្នោះ​ហើយ ទ្រង់​យាង​សំដៅ​ទៅ​រក​​កួកឆេង​ម្ដង​ទៀត ទ្រង់​ដក​កាំបិត​ពី​ចង្កេះ​មក​ហើយ​មាន​ព្រះ​បន្ទូល​ថា៖
«ឯង​ប្រាប់​ឬ​មួយ​មិន​ប្រាប់?»
កួកឆេង​បាន​ត្រូវ​សូឆឺ​វាយ​ហូរ​ឈាម​សស្រាក់​ពាស​ពេញ​មុខ​ ជា​ហេតុ​ញ៉ាំង​វា​ឱ្យ​កើត​មាន​ចិត្ត​មានះ​រឹងរឹត​តែ​ខ្លាំង​ឡើង វា​ស្រែក​សន្ធាប់​ថា៖
«អញ​មិន​ប្រាប់! អញ​មិន​ប្រាប់!»

 

ព្រះចៅ​ធាមូចិន​ទ្រង់​បាន​សណ្ដាប់​ឮ​សម្ដី​កួកឆេង​ឆ្លើយ​ថា «អញ​មិន​ប្រាប់» ដូច្នោះ​ ទ្រង់​ក៏​យល់​ភ្លាម​ថា ក្មេង​នេះ​ប្រាកដ​ជា​ដឹង​ថា បុរស​ពាក់​អាវ​ខ្មៅ​នោះ​នៅ​ឯ​ណា​ជា​មិន​ខាន តែ​វា​មិន​ព្រម​ប្រាប់​សោះ ទើប​វា​ឆ្លើយ​ថា​វា​មិន​ប្រាប់។
ទ្រង់​យល់​ដូច្នោះ​ហើយ ទ្រង់​ខ្សឹប​ប្រាប់​ទៅ​ព្រះ​រាជ​បុត្រ​កួខួថាយ​ថា៖
«បុត្រ​ទៅ​និយាយ​បញ្ឆោត​វា​ឱ្យ​ប្រាប់​យើង​ទៅ!»
កួខួថាយ​ទ្រង់​សណ្ដាប់​ព្រះ​រាជ​បន្ទូល​របស់​បិតា​ហើយ ក៏​យាង​ទៅ​រក​កួកឆេង​ដោយ​មាន​ព្រះ​សិតាការ រួច​ដក​ស្លាប​ក្ងោក​ពី​លើ​មួក​ព្រះ​អង្គ​មក​កាន់ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​កួកឆេង​ថា៖
«អូន​ឯង​និយាយ​ប្រាប់​មក​ចុះ បង​នឹង​ឱ្យ​ស្លាប​ក្ងោក​នេះ​ទៅ​អូន​ឯង!»
កួកឆេង​នៅ​តែ​ឆ្លើយ​ថា៖
«ទេ ខ្ញុំ​មិន​ប្រាប់​ទេ!»

 

ព្រះ​រាជ​បុត្រ​ឆាហើថាយ​បញ្ជា​ទៅ​សេនា​ថា៖
«លែង​ឆ្កែ​ទៅ!»
សេនា​ពីរ​បី​នាក់​ដឹក​ឆ្កែ​ធំៗ​៦​ដើរ​ចេញ​ពី​ចំណោម​ពល​សេនា​មក។
ជនជាតិ​ម៉ុងហ្គោលី​ចូល​ចិត្ត​បរ​បាញ់​ អ្នក​ដែល​មាន​បុណ្យ​សក្ដិ​ធំ​ឬ​មាន​ទ្រព្យ​ធន​ច្រើន​ គេ​ចូល​ចិត្ត​ចិញ្ចឹម​ឆ្កែ​ណាស់។ ឆាហើថាយ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​បរ​បាញ់​ ហេតុ​នេះ​ហើយ​ទើប​ទ្រង់​ចិញ្ចឹម​បាន​ឆ្កែ​៦ នោះ​ទៅ​ហិត​ក្លិន​សេះ​ខ្មៅ​សិន ដើម្បី​ឱ្យ​វា​ដឹង​ក្លិន​ម្ចាស់​សេះ​នោះ​ បន្តិច​មក​ទើប​នាំ​ឆ្កែ​ទាំង​នោះ​ទៅ​រក​ជើពា។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ