បន្តិច​ទៀត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​មិ​ទ្ទិញ​ខួប​ទី​៦៥ ថ្ងៃ​បង្កើត CPP

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​រៀបចំ​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ថ្ងៃកំណើត​គណបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) ។ តាម​គម្រោង​ពិធី​ខាងលើ​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មិថុនា ២០១៦ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) ស្ថិត​ក្នុង​ខណ្ឌចំការមន ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​មានការ​ចូលរួម​ពី​សមាជិក សមាជិកា​គណបក្ស​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ៕