Luis Figo ចង់ឱ្យ Zidane​កាន់​តំណែង​គ្រូបង្វឹក​ក្លិប Real Madrid

លោក Luis Figo អតីត​កីឡាករ​ក្លិប Real  Madrid និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​គាំទ្រ​លោក Zinedine Zidane អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង ឱ្យ​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្លិប Real  Madrid  នៅ​ពេល​អនាគត ក្រោយ​ពី​សង្កេត​ឃើញ​ថា លោកRafael Benitez គ្រូបង្វឹក​បច្ចុប្បន្ន​ហាក់ដូចជា​អសមត្ថភាព​លើ​ការ​ដឹកនាំ ។

លោក Zidane បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្លិប​យុវជន​របស់​Real Madrid ស្ថិត​ក្នុង​ជម្រើស​ដំបូង​ដែល​ក្លិប​ចង់ឱ្យ​កាន់​តំណែង​គ្រូបង្វឹក​ឈុត​ធំ ធ្វើ​ឱ្យ​លោក​Figo បង្ហាញ​ការ​គាំទ្រ​ដល់​អតីត​មិត្ត​រួម​ក្លិប​ព្រោះ​យល់​ថា Zidane មាន​ភាព​ត្រេកត្រអាល​ចង់​ក្លាយជា​ជើងឯក និង​មាន​ជំនឿ​ថា អាច​ទប់ទល់​រាល់​សម្ពាធ​ក្នុង​ការ​ដឹកនាំ​ក្លិប​បាន​ល្អ ៕