Memphis Depay​ជិះ​រថយន្ត​តម្លៃ​ជាង​24​ម៉ឺន​ផោន ទៅ​ហាត់​សម​ក្នុង​ក្លិប Man Utd

កីឡាករ Memphis Depay ខ្សែបម្រើ​ក្លិប Man  Utd  ធ្វើ​ឱ្យ​មិត្ត​រួម​ក្លិប​ភ្ញាក់ផ្អើល បន្ទាប់​ពី​សាមីខ្លួន​បើករថយន្ត​មាន​តម្លៃ​ខ្ពស់​ដល់​២៤០.០០០​ផោន ទៅ​ហ្វឹកហាត់​នៅ​ទីលាន​ប្រកួត Carrington ។

កីឡាករ Memphis Depay អាយុ​២១​ឆ្នាំ បាន​ទទួល​ការ​រិះគន់​យ៉ាងច្រើន ក្រោយ​ពី​ផ្លាស់​មក​លេង​ឱ្យ​ក្លិប Man Utd ដោយ​តម្លៃ​ខ្លួន​ខ្ពស់​ដល់​២៥​លាន​ផោន ប៉ុន្តែ​ទម្រង់​នៃ​ការ​លេង​របស់​កីឡាករ​រូប​នេះ​គួរ​ឱ្យ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ព្រោះ​រក​មិន​ទាន់​បាន​មួយ​គ្រាប់ និង​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​ការ​តែ​តបាល់​បញ្ចូល​ទី​គូប្រកួត​ក៏​មិន​បាន​សម្រេចបណ្ដាល​ឱ្យ​ក្លិប​ចាញ់​ក្លិប Stoke City ០-២ ៕