Ryan Giggs បបួល​ប្អូនប្រុស​ជប់លៀង​នៅផ្ទះ​ដើម្បី​ផ្សះផ្សា​គ្នា​ស្វាគមន៍​ឆ្នាំ​ថ្មី

លោក Ryan Giggs អតីត​កីឡាករ​ក្លិប Man Utd កំពុង​ត្រៀមខ្លួន​ផ្សះផ្សា​ការ​បែកបាក់​ក្នុង​ក្រុម​គ្រួសារ ដោយ​បបួល​លោក Rhodri ជា​ប្អូនប្រុស​ចូលរួម​ក្នុង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​សាកល​ដើម្បី​សម្របសម្រួល​ផ្លូវចិត្ត​ឱ្យ​ល្អ​ដូច​កាលពីមុន បន្ទាប់​ពី​បង្កើត​រឿងអាស្រូវ​លួច​មាន​សហាយស្មន់​ជាមួយ​ប្រពន្ធ​ប្អូនប្រុស​កាលពីមុន​។

ចំណែក​លោក Rhodri អាយុ​៣៨​ឆ្នាំ ជា​ប្អូនប្រុស ធ្លាប់​បាន​បញ្ជាក់​តាម​សារព័ត៌មាន​ថា  លោក​ក៏​ចង់​ស្រុះស្រួល​ជាមួយ​បងប្រុស​វិញ​ដែរ ហើយ​ប្រ​សិន​គាត់​យល់ព្រម​និយាយ​មក​រក​លោក​មុន លោក​ពិតជា​ត្រេកអរ​ជាទី​បំផុត ព្រោះ​បាន​មក​ជានា​ជាមួយ​បងប្រុស​ដូច​កាលពីមុន ។ ពិធីជប់លៀង​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅផ្ទះ​របស់  Ryan Giggs ដោយ​ធ្វើ​ឡើងជា​លក្ខណៈ​គ្រួសារ ៕