Dortmund បដិសេធ​លក់​ខ្សែបម្រើ​ឆ្នើម​ឱ្យ Juventus

ប្រភព​ព័ត៌មាន​ពី Goal.com ផ្សាយ​ថា ក្លិប Dortmund កំពូល​ក្លិប​ក្នុង​ក្របខ័ណ្ឌ​Bundesliga​អា​ល្លឺ​ម៉​ង់ បាន​បដិសេធ​សំណើ​ទទួល​ប្រាក់​៣០​លាន​អឺ​រ៉ូ​ពី​Juventus ដើម្បី​ទិញ​កីឡាករ Ilkay Gundogan ខ្សែបម្រើ​ឆ្នើម​ទៅ​ពង្រឹង​ក្លិប​ក្នុង​ពេល​បើក​ទីផ្សារ​ទិញ​-​លក់ កីឡាករ​ក្នុង​ខែមករា ។

របាយការណ៍​បញ្ជាក់​ថា ក្លិប​Dortmund មិន​ចង់​បាត់បង់​ខ្សែបម្រើ​ដ៏​ឆ្នើម និង​សង្ឃឹមថា កីឡាករ​អាយុ​២៥​ឆ្នាំ​រូប​នេះ នឹង​បន្ត​នៅ​ជាមួយ​ក្លិប​ក្រោយ​កិច្ចសន្យា​ចាស់​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ទោះជា​យ៉ាងណា​កីឡាករ Gundogan បាន​គូសបញ្ជាក់​ថា រូបគេ​នឹង​សម្រេច​ពី​អនាគត​របស់​ខ្លួន ក្រោយ​ពេល​ចប់​រដូវ​កាល​នេះ ប្រសិនបើ​រូបគេ​មិន​ព្រម​បន្ត​អាច​តម្រូវ​ឱ្យ​Dortmund ចាំបាច់​ត្រូវ​លក់​ចេញ ដោយ​មាន​ក្លិប​ជា​ច្រើន​ចង់បាន ៕