អ្នកចាំទី​ដៃ​ស្អិត​ក្លិប​Arsenal និយាយ​3​ភាសា​ជាមួយ​ខ្សែការពារ​ទាំង​4​រូប​ដើម្បី​ទប់ទល់​គូប្រកួត

កីឡាករ Petr Cech អ្នកចាំទី​ដៃ​ស្អិត​របស់​ក្លិប​Arsenal បាន​បង្ហើប​ឱ្យ​ដឹង​ពី​អាថ៌​កំបាំង​ដែល​ធ្វើ​ឱ្យ​ខ្សែការពារ​រឹង​មាំ ដោយ​បញ្ជាក់​ថា លោក​បាន​ប្រើ​ភាសា​ចំនួន​៣​សម្រាប់​ទាក់ទង​ជាមួយ​ខ្សែការពារ​របស់​ក្លិប​ដែល​មាន​ចម្រុះ​ជាតិ​សាសន៍ រួម​មាន​កីឡាករ Hector Bellerin និង​Nacho Monreal ជនជាតិ​អេ​ស្ប៉ា​ញ កីឡាករ​Per Mertesacker ជនជាតិ​អា​ល្លឺ​ម៉​ង់ និង​កីឡាករ Laurent Koscielny ជនជាតិ​បារាំង​។

ខ្សែការពារ​ចំនួន​២​រូប​លោក​និយាយ​ភាសាអេ​ស្ប៉ា​ញ ចំណែក​កីឡាករ Koscielny និយាយ​ភាសា​បារាំង ដោយឡែក​កីឡាករ​Per Mertesacker លោក​និយាយ​ភាសា​អង់គ្លេស ធ្វើ​ឱ្យ​ពួក​គេ​យល់​ពី​ទិស​ដៅ និង​ការពារ​បាន​ល្អ ៕