ក្រុមហ៊ុន​ភ្នាល់​អង់គ្លេស​បញ្ចុះ​អត្រា​ភ្នាល់​ក្លិប​Leicester City ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក

William Hill ក្រុមហ៊ុន​ភ្នាល់​ស្របច្បាប់​របស់​អង់គ្លេស​បាន​កាត់​បន្ថយ​អត្រា​ភ្នាល់​ថា ក្លិប Leicester City ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក អង់គ្លេស ដែល​កាល​មុន​ធ្លាប់​ដាក់​អត្រា​ខ្ពស់​ដល់​ទៅ​៥.០០០/១ ( ចាក់​១​សង​៥.០០០) ក្នុង​ពេល​ចាប់ផ្ដើម​បើក​រដូវ​កាល​ដំបូង​មក​នៅ​ត្រឹម​១៤/១ (​ចាក់​១​សង​១៤) ក្រោយ​ពី​កីឡាករ​ក្លិប​«​ចចក​» Leicester City បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​រយៈពេល​ចាប់ផ្ដើម​រដូវ​កាល​ដំបូង និង​ស្ថិត​នៅ​លំដាប់​ទី​២​ក្នុង​តារាង​បន្ទាប់​ពី​ក្លិប​Arsenal នៅ​កំពូល​តារាង ។

ចំណែក​អត្រា​ភ្នាល់​ដែល​ថា ក្លិប​Leicester City ពេល​ចប់​រដូវ​កាល​នឹង​ស្ថិត​ក្នុង​លំដាប់​១ ក្នុង​ចំណោម​៤​លំដាប់​ត្រូវ​បាន​ទម្លាក់​អត្រា​ភ្នាល់​២០០/១ (​ចាក់​១​សង​២០០) មក​នៅ​ត្រឹម​១១/១០(​ចាក់​១០​សង​១១) ។

ផ្ទុយ​ទៅ​វិញ សម្រាប់​ក្លិប​Chelsea ដែល​ស្ថិត​នៅ​លំដាប់​ទី​១៤ ក៏​មាន​អត្រា​ភ្នាល់​សម្រាប់​ការពារ​ជើងឯក​៧/៤ (​ចាក់​៤​សង​៧) តាំងពី​ដើមរដូវ​កាល ប៉ុន្តែ​បច្ចុប្បន្ន​មាន​អត្រា​ខ្ពស់​ដល់​ទៅ​១៥០/១ (​ចាក់​១​សង​១៥០) ។ ចំពោះ​លំដាប់​ទី​១ ដែល​អាច​ដណ្ដើម​ជើងឯក​ប្រឺ​មី​ញេ​លី​ក​ក្នុង​រដូវ​កាល​នេះ គឺ​ក្លិប​Arsenal និង​Man City ដែល​មាន​អត្រា​ភ្នាល់​១១/៨ (​ចាក់​៨​សង​១១) ស្មើគ្នា ខណៈ​ពេល​ក្លិប Spurs មាន​អត្រា​ភ្នាល់​៨/១(​ចាក់​១​សង​៨) ៕