ប្រេ​ស៊ី​ល​ផ្ដល់​សិទ្ធិ​ដល់​ភ្ញៀវ​មក​ពី​ប្រទេស​4​ចូល​ប្រទេស​ខ្លួន​ដោយ មិនបាច់​សុំ​ទិដ្ឋាការ​ពេល​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ស៍​ឆ្នាំ​2016

រដ្ឋាភិបាល​ប្រេ​ស៊ី​ល ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ស៍​លើក​ទី​៣១​ក្នុង​រវាង​ពី​ថ្ងៃ​ទី​៥​ដល់​២១ សីហា ខាង​មុខ នៅ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ បាន​ប្រកាស​លុប​ចោល​ទិដ្ឋាការ​ចូល​ប្រទេស​ប្រេ​ស៊ី​ល​ដល់​ភ្ញៀវ​ទេសចរ​ពី​សហរដ្ឋអាមេរិក កា​ណា​ដា អូស្ដ្រាលី និង​ជប៉ុន ក្នុង​ករណី​ពិសេស ។

ការ​លុប​ចោល​ខាងលើ គឺជា​ផ្នែក​មួយ​ដើម្បី​លើកកម្ពស់​ដល់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទាំង​៤ ព្រោះ​ជា​ភ្ញៀវ​ទេសចរ​មាន​គុណភាព​កម្រិត​A របស់​ប្រេ​ស៊ី​ល ឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​រវាង​ពី​ថ្ងៃ​ទី​១ មិថុនា ដល់​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ និង​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បាន​រយៈពេល​៩០​ថ្ងៃ ៕