គ្រូបង្វឹក​ក្លិប Man Utd សរសើរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្លិប Swansea របស់ Wayne Rooney

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​៣ មក​រា ផ្សាយ​ថា លោក Louis Van Gaal គ្រូបង្វឹក​ក្លិប Man Utd បាន​សរសើរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Wayne Rooney ក្នុង​ការ​ប្រកួត​ឈ្នះ​ក្លិប Swansea ក្នុង​លទ្ធផល​២-១ កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​មក ដោយ​ចាត់​ទុក​ថា ជា​គ្រាប់​ដ៏​អស្ចារ្យ​របស់​កីឡាករ​រូប​នេះ​។

លោក Louis Van Gaal​ឱ្យ​ដឹង​ថា ៖«​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ចំពោះ​អ្វី​ដែល​កីឡាករ​អាយុ​៣០​ឆ្នាំ​រូប​នេះ​ធ្វើ​បាន ព្រោះ​ជា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​លេចធ្លោ ។ សម្រាប់​ខ្ញុំ​ជា​រឿង​សំខាន់​ដែល​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ក្នុងថ្ងៃនេះ និង​សង្ឃឹមថា អាច​ក្លាយជា​ចំណុច​ចាប់ផ្ដើម​នៃ​ភាព​ដ៏​អស្ចារ្យ​របស់​ក្លិប និង​រូបគេ​ផង​ដែរ​» ៕