Neymar ថតរូប​ជាមួយ​ស្រី​ស្អាត​លើក​ស្លាក​បង្ហាញ​ទឹក​លើ​សង្វៀន​ប្រដាល់ UFC

Neymar ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់​ក្លិប Barcelona បាន​បណ្តើរ​នាង Jhenny Andrade ស្រី​ស្អាត​មាន​អាជីព​ជា​អ្នក​លើក​ស្លាក​បង្ហាញ​ទឹក​លើ​សង្វៀន​ប្រដាល់ UFC  ក្នុងអំឡុងពេល​ដំណាច់ឆ្នាំ​២០១៥ ។ នាង Jhenny Andrade បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ដោយ​ទទួលទាន​អាហារ​ជាមួយ​មិត្ត​រួម​ក្លិប របស់​កីឡាករ Neymar ក្នុង​ពេល​បុណ្យ​គ្រិស្ត​ស្មាស់ ក្រោយមក​នាង​ក៏​បាន​ចូលរួម​ជប់លៀង​ដំណាច់ឆ្នាំ​នៅ​យប់​ថ្ងៃ​ទី​៣១ ធ្នូ រួម​ទាំង​បាន​ថតរូប​ឈរ​ទន្ទឹម​គ្នា​ជាមួយ Neymar ផង​ដែរ ។

នាង Andrade ជនជាតិ​ប្រេ​ស៊ី​ល មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ ពិធី​ការិនី​ទូរទស្សន៍ និង​ជា​សមាជិក​ក្នុង​ក្រុម​នារី​លើក​ស្លាក​បង្ហាញ​ទឹក​លើ​សង្វៀន​ប្រដាល់ UFC ដែល​ការងារ​នេះ​នាង​ចូល​ចិត្ត​ជាងគេ រហូត​ចូល​ហ្វឹកហាត់​ប្រដាល់​ទៀត​ផង ៕