Leicester City ទិញ​កីឡាករ​ថ្មី​ពី Birmingham ដើម្បី​ពង្រឹង​ក្លិប​ដណ្តើម​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

ក្លិប Leicester City ដែល​ពេល​នេះ​ស្ថិត​នៅ​លំដាប់​ទី​២​នៃ​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​ទិញ​កីឡាករ​Demarai Gray ខ្សែបម្រើ​វ័យក្មេង​របស់​ក្លិប​Birmingham ក្របខ័ណ្ឌ Championship ក្នុង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​កន្លះ ។

តាម​របាយការណ៍​ពី​Sky Sports​របស់​អង់គ្លេស​ផ្សាយ​ថា Leicester City យល់ព្រម​ចំណាយ​ប្រាក់​ចំនួន​៣,៧៥​លាន​ផោន​ដើម្បី​ទិញ​កីឡាករ Demarai Gray ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កីឡាករ Demarai Gray ក៏​បាន​បង្ហាញ​ពី​ទឹកចិត្ត​របស់​ខ្លួន​បន្ទាប់​ពី​ក្លាយជា​សមាជិក​ថ្មី​របស់​ក្លិប​Leicester City ថា ៖«​ការ​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស គឺជា​ក្តី​ស្រមៃ​របស់ខ្ញុំ​តាំងពី​ចាប់ផ្តើម​លេង​បាល់ទាត់​។ ហេតុ​ដូច្នេះ​ខ្ញុំ​មាន​សេចក្តីសុខ​បំផុត​ដែល​បាន​ក្លាយជា​សមាជិក​របស់​ក្លិប Leicester City» ៕