​អ្នកវិទ្យាសាស្ត្រ ៖ ប្រេង​ដូង អាច​សម្លាប់​មហារីក​ពោះវៀនធំ​បាន ៩០ ភាគរយ​

​អ្នកវិទ្យាសាស្ត្រ ៖ ប្រេង​ដូង អាច​សម្លាប់​មហារីក​ពោះវៀនធំ​បាន ៩០ ភាគរយ​


​អ្នកវិទ្យាសាស្ត្រ ៖ ប្រេង​ដូង អាច​សម្លាប់​មហារីក​ពោះវៀនធំ​បាន ៩០ ភាគរយ​

​នៅ​ឆ្នាំ​នេះ សង្គម​ជំងឺមហារីក​អាមេរិក (American Cancer Society) រកឃើញថា មាន​ករណី​ជំងឺមហារីក​ពោះវៀនធំ​ប្រមាណ ៩៥.២៧០ ករណី ហើយ​ភាគច្រើន ជំងឺ​ទាំងអស់​ត្រូវ​ព្យាបាល​ច្រើន​ប្រភេទ​ដូចជា ព្យាបាល​ដោយ​បាញ់​កាំរស្មី វះកាត់ ឬ​ប្រើ​ថ្នាំ​មហារីក​។ ប៉ុន្តែ ការព្យាបាល​តាំង​អស់​នេះ សុទ្ធ​តែ​បង្ក​ជា​ផល​រំខាន​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា មាន​វិធី​ព្យាបាល​ធម្មជាតិ​ច្រើន ដែល​អាច​មាន​សុត្ថិភាព​ក្នុង​ការព្យាបា​លមហារី​ក​ពោះវៀនធំ​ជាង​ការព្យាបាល​ខាងលើនេះ​។​

​ប្រេង​ដូង ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រយោជន៍ ចំពោះ​សុខភាព​ជា​ច្រើន​។ វា​ផ្ទុក​ទៅដោយ សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ជាច្រើន​នោះ​គឺ Medium-chain Fatty Acid  ឬ​ហៅ​ថា Lauric Acid ដែល​វា​ក៏​ត្រូវបាន​រកឃើញ​ថា មាន​ក្នុង​ទឹកដោះ​ម្តាយ​ដែរ​។ នាទី​របស់​សារធាតុ​នេះ នឹង​ប្រឆាំងនឹង​មេរោគ​ជាច្រើន ដូច្នេះ វា​នឹង​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​។
​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Adelaide បាន​រកឃើញថា សារធាតុ​ដ៏​សកម្ម​ប្រហែល ៥០​ភាគរយ​របស់​ប្រេង​ដូង អាច​មាន​សមត្ថភាព​ព្យាបាល កោសិកា​មហារីក​ពោះវៀនធំ រហូតដល់ ៩០ ភាគរយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។

ប្រេងដូង​ត្រូវបាន​គេ​ជឿ​ថា ជា​គ្រឿងផ្សំ​ដ៏​ល្អ​មួយ ដែល​ជួយ​ប្រឆាំង​នឹង​ការ​រលាក ជាង​អាហារ​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្នោះ វា​ក៏​ជួយ​ប្រឆាំងនឹង​មេរោគ​ផ្សិត បាក់តេរី វីរុស និង​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។