​គ្រូ​ស៊ីម៉ាក់​ថា ​ប៉ះ​ការពារ​ជាតិ​ ​​ថ្ងៃ​ពុធ​នេះ​ ក្រុម​លោក​មិន​ទប់​ឡើយ

​លោក កែវ សារិន គ្រូ​ជំនួយ​ក្លឹប​បាល់ទាត់​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ( ស៊ីម៉ាក់ ) ​អះអាង​​​ថា​ ក្រុម​លោក​​មិន​លេង​ទប់​​​ក្រុម​ក្រសួង​ការពារ​ជាតិ​ឡើយ សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់ Hun Sen Cup 2016 ​វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​ពុធ​ ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

​គ្រូ​ស៊ីម៉ាក់​ថា ​ប៉ះ​ការពារ​ជាតិ​ ​​ថ្ងៃ​ពុធ​នេះ​ ក្រុម​លោក​មិន​ទប់​ឡើយលោក កែវ សារិន

 

​​​លោក កែវ សារិន បាន​ឲ្យ​ដឹង​ថា ​ក្រុម​ក្រសួង​ការពារ​ជាតិ​ជា​ក្រុម​ខ្លាំង ​ប៉ុន្តែ​​មក​ដល់​ដំណាក់​កាល​ ៤​ក្រុម​ចុង​ក្រោយ​នេះ​ ​​ក្រុម​ខ្លាំង​ក៏​មិន​ប្រាកដ​ថា អាច​យក​ឈ្នះ​ក្រុម​ខ្សោយ​បាន​នោះ​ដែរ។ ​​​បាល់​ទាត់​​មិន​ទាន់​ប្រកួត​ចប់​ ​មិន​ទាន់​​បញ្ជាក់​​ទាំង​ស្រុង​ថា ក្រុម​អ្នក​ណា​ខ្លាំង​​ ហើយ​ក្រុម​អ្នក​ណា​ខ្សោយ​​ទេ។

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​ប្រសិន​បើ​លោក​​​លេង​ដោយ​ប្រើ​ប្រព័ន្ធ​ការ​ពារ​ច្រើន​​ ហាក់​បី​ដូច​ជា​​​បង្កើត​ឱកាស​ដល់​ក្រុម​ទ័ព​​ដាក់​សម្ពាធ​ដល់​ក្រុម​លោក​ជាក់​ជា​មិន​ខាន​។ ក្រុម​ទ័ព​ខ្លាំង​និង​​​រឹង​មាំ​នៅ​តំបន់​ខាង​ស្ដាំ ហេតុ​នេះ​លោក នឹង​ប្រើ​ប្រព័ន្ធ​លេង​នៅ​តំបន់​ខាង​ឆ្វេង​​ឲ្យ​បាន​ច្រើន។

 

​​​​មុន​ពេល​ឡើង​មក​ដល់​វគ្គ​​ ៤​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Hun Sen Cup 2016​ ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​​បាន​ទម្លាក់ ​​ណាហ្គាវើល​ ដោយ​លទ្ធផល​២-១។ ចំណែក​ក្រសួង​ការពារ​ជាតិ​​​បាន​យក​ឈ្នះ​ Cambodian Tiger ៤-០៕

 

​គ្រូ​ស៊ីម៉ាក់​ថា ​ប៉ះ​ការពារ​ជាតិ​ ​​ថ្ងៃ​ពុធ​នេះ​ ក្រុម​លោក​មិន​ទប់​ឡើយ ក្រុម​ស៊ីម៉ាក់

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​