មឺរ​កែល​ថ្លែងថា មិនគួរ​ប្រញាប់​ឲ្យ​អង់គ្លេស​ផ្តាច់​ខ្លួន​

ក្រុងប៊ែរឡាំងៈ អធិការបតីអាល្លឺម៉ង់ លោកស្រីអេនជេឡា មឺរកែល ពីថ្ងៃអាទិត្យ បានព្យាយាមកាត់បន្ថយសម្ពាធពីក្រុងប៉ារីស ក្រុងប្រ៊ុចសែល និងរដ្ឋាភិបាលផ្ទាល់របស់លោកស្រី ដែលបង្ខំឲ្យចក្រភពអង់គ្លេសចូលខ្លួន ធ្វើការចរចាផ្តាច់ខ្លួនពីសហភាពអឺរ៉ុប EU) ឲ្យឆាប់រហ័សខណៈមានការព្រមានច្រើនថា ការស្ទាក់ស្ទើរនឹងធ្វើឲ្យគំនិតបោះឆ្នោតប្រជាមតិថ្មី ចូលមកលុកលុយ។

ក្រុមស្អប់អឺរ៉ុប នៅក្នុងបណ្តារដ្ឋជាសមាជិកច្រើនទៀត បានអបអរការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសដើម្បីចាកចេញពី EU ក្នុងការបោះឆ្នោតប្រជាមតិមួយ ដែលបានបញ្ជូនរលកនៃការតក់ស្លុតទៅជុំវិញពិភពលោក ខណៈការទាមទាររបស់ក្រុមស្តាំនិយមនៅស្លូវ៉ាគី ឲ្យមានការបោះឆ្នោតដូចគ្នាមួយ ដោយគូសបញ្ជាក់ ពីគ្រោះថ្នាក់ នៃការប៉ះពាល់ដូច ដូមីណូមួយ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមេរ៉ុន នឹងរាយការណ៍សង្ខេបទៅកាន់ក្រុមមេដឹកនាំ ២៧ ប្រទេសក្នុងពិធីទទួលទានអាហារពេលល្ងាចនៅឯជំនួបកំពូលក្រុមប្រឹក្សាមួយក្នុងក្រុងប្រ៊ុចសែលនៅថ្ងៃអង្គារស្តីពីលទ្ធផលនៃការបោះប្រជាមតិចាកចេញពី EU ពីថ្ងៃព្រហស្បតិ៍។

ពលរដ្ឋចក្រភពអង់គ្លេស បាន ទុកការព្រមាននៃភាពឯកោ និងមហន្តរាយខាងសេដ្ឋកិច្ចនៅមួយឡែកដោយបានបោះឆ្នោតក្នុងសំឡេង ៥២ ភាគរយទល់នឹង ៤៨ ភាគរយដើម្បីបញ្ចប់សមាជិកភាពជាមួយ EU ក្នុងការបោះប្រជាមតិកាលពីថ្ងៃទី ២៣ មិថុនា។

មឺរ​កែល​ថ្លែងថា មិនគួរ​ប្រញាប់​ឲ្យ​អង់គ្លេស​ផ្តាច់​ខ្លួន​

ដោយស្ទើរតែឯកោក្នុងទ្វីបអឺរ៉ុប លោកស្រី មឺរកែល បានព្យាយាម បន្ថយការប្រញាប់ប្រញាល់ដើម្បីយកចក្រភពង់គ្លេចេញពីទ្វារ EU ។ មេដឹកនាំមានអំណាចបំផុតរបស់អឺរ៉ុបរូបនេះ បានបញ្ជាក់ច្បាស់ថា លោកស្រីនឹងមិនសង្កត់ឲ្យលោកកាមេរ៉ុនទេ បន្ទាប់ពីលោកបានបង្ហាញថា ចក្រអង់គ្លេស នឹងមិនស្វែងរកការចរចា ចាកចេញជាផ្លូវការទេ រហូតដល់យ៉ាងហោចណាស់ក៏ខែតុលា។

លោកស្រី បានថ្លែងក្នុងសន្និសីទកាសែតថា៖ «និយាយដោយត្រង់ពិតហើយ វានឹងមិនចំណាយច្រើន រាប់ឆ្នាំទេ ប៉ុន្តែខ្ញុំនឹងមិនប្រយុទ្ធពេលនេះក្នុងរយៈពេលខ្លីទេ»។

លោកស្រី បានគូសបញ្ជាក់ថា៖ «ការចរចា ប្រាកដជាកើតមានក្នុងបរិយាកាលល្អដូចជាជំនួញមួយ។ ចក្រភពអង់គ្លេសនឹងនៅ តែជាដៃគូដ៏ជិតស្និទ្ធ ដែលយើង មានទំនាក់ទំនងខាងសេដ្ឋកិច្ច»។

ក្រុមមេដឹកនាំស្ថាបនិកអឺរ៉ុប ៦ ប្រទេស មានអាល្លឺម៉ង់ បារាំងអ៊ីតាលី ហូឡង់ បែលហ្ស៊ិក និងលុចសំបួ ពីថ្ងៃសៅរ៍ បានរៀបចំជំនួបគ្រាអាសន្នមួយនៅក្រុងប៊ែរឡាំង និងជំរុញឲ្យផ្តាច់ខ្លួនភ្លាមៗ ដោយមិនអាចពន្យារពេល ចំពេលមានការភ័យខ្លាចការបោះឆ្នោតចាកចេញដូចដូមីណូផ្សេងទៀត កើតមានក្នុងចំណោមរដ្ឋជាសមាជិក ដែលអាចបំផ្លាញ ការបង្រួបបង្រួមប្លុក ខណៈការបោះ ប្រជាមតិបោះបង់ EU របស់អង់គ្លេស បានបង្កជាជម្លោះបែកបាក់ទាំងនៅក្នុងស្រុកនិងនៅបរទេស។

ការបោះឆ្នោតនេះ បានផ្តួលរំលំលោកកាមេរ៉ុន និងវាយប្រហារធ្ងន់ធ្ងរលើលុយផោន និង បានធ្វើឲ្យសេវាកម្មវិនិយោគ Moody របស់អង់គ្លេស ធ្លាក់ទៅជាអវិជ្ជមាន។ វាក៏បង្ហាញនូវការបែកបាក់គ្នាដ៏ជ្រាលជ្រៅ នៅចក្រភពអង់គ្លេសផងដែរ ខណៈដែលមនុស្សជាងពីរលាននាក់ បានអំពាវនាវទាំងអស់សង្ឃឹមឲ្យមានការបោះឆ្នោតថ្មីមួយនិងការគាំទ្រឯករាជភាពស្កុតឡេន ពីចក្រភពគ្លេស បានកើនឡើង។

មហាអំណាចអឺរ៉ុប បានជំរុញឲ្យលោកកាមេរ៉ុន ដែលនិយាយ ថានឹងនៅជានាយករដ្ឋមន្ត្រីរហូតដល់អ្នកស្នងតំណែងលោក ត្រូវបានរកឃើញ មិនត្រូវពន្យារពេលទេ ដោយប្រមុខសភាអឺរ៉ុប លោក Martin Schulz ស្នើឲ្យចាប់ផ្តើមដំណើរការចាកចេញជាផ្លូវការក្នុងសប្តាហ៍នេះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍