ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ?

បន្ថែមលើការផលិតបទចម្រៀង ពេលនេះ ឌីជេ ក្ដឹប បានងាកផលិតវីដេអូសំណើចខ្លីៗវិញម្ដង ក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយសម្រាប់ទស្សនិកជន។

ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ?

អ្នកចម្រៀង Rap រូបនេះបានប្រាប់ Sabayថា រូបគេទើបចាប់ផ្ដើមផលិតកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ដោយចូលរួមជាមួយក្រុម Prahok TV ក្នុងនាមជាតួសម្ដែងផង និងជាអ្នកសម្របសម្រួលអត្ថបទ និងនិពន្ធអត្ថបទរឿងខ្លីៗទាំងនោះផងដែរ។

“ខ្ញុំឃើញខាងគេធ្វើបានល្អគួរសមទាំងប្លង់ថត ទាំងសាច់រឿងអីហ្នឹង ក៏ចូលរួមជាមួយទៅ ហើយក៏ចង់លើកស្ទួយវិស័យវីដេអូកំប្លែងឱ្យបងប្អូនយើងកាន់តែសប្បាយរីករាយ”។ ក្ដឹប ថ្លែងមកកាន់ Sabay។ តារាសម្ដែងមានអតីតជាអ្នកទូលនំលក់ដដែលបន្ថែមថា ដោយសារមើលឃើញពីភាពហ្មត់ចត់របស់ក្រុមការងារ Prahok TV ទើបសម្រេចចិត្តចូលរួមតែម្ដង។

ក្ដឹប អះអាងថា គោលបំណងរបស់លោកនោះ គឺចង់ឃើញវិស័យភាពយន្ត ក៏ដូចជាការឈុតឆាកកំប្លែងខ្លីមានគុណភាពសម្រាប់ទស្សនិកជន៕

ប្រភព៖ sabay

  • ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:វីដេអូ
Tags: