យុវជនម្នាក់ចូលទិញ រថយន្តតម្លៃជិត៣០មឺុនដុល្លារ តែគ្មានលុយឲ្យប្រុងបើករថយន្ត ចេញត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានចូលទៅក្នុងក្រុមហ៊ុនលក់រថយន្តម៉ាក P0RSCHE ដែលមានទីតាំងនៅផ្លូវសហពន្ធ័រុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ ក្រោយពីចង់ទិញរថយន្តតម្លៃប្រមាណ៣០ម៉ឺនដុល្លារ តែតាមការពិតគ្មានលុយឲ្យ ហើយចង់បើករថយន្តចេញពីក្រុមហ៊ុន ក៏ត្រូវថៅកែក្រុមហ៊ុនប្តឹងអាវុធហត្ថ ចុះទៅជួយអន្តរាគមន៍តែម្តង។

មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ជេត ចន្ថន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

មុនពេលកើតហេតុ ជននេះបានចូលទៅសួរទិញឡាន របស់ក្រុមហ៊ុនខាងលើមួយគ្រឿង ក្នុងតម្លៃជិត 300000$ ពេលដែលក្រុមហ៊ុន ឲ្យទូទាត់ប្រគល់លុយ បែរជាជននេះថាអត់មានលុយទៅវិញ ប៉ុន្តែជននេះ នូវតែទាមទាយកឡានចេញ ពីក្រុមហ៊ុន ហេីយអង្គុយក្នុងរថយន្តពុំព្រមចុះ។

ថៅកែក្រុមហ៊ុនសង្ស័យថា ជននេះមានសកម្មភាពមិនល្អ ក៏បានបញ្ជាឲ្យសន្តិសុខឃាត់ខ្លួន ហើយរាយការណ៍ប្ដឹងសមត្ថកិច្ច កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍។

សម្រាប់ជនសង្ស័យ ត្រូវបានក្រុមហ៊ុនបានប្រគល់អោយសមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី ២៣ មីនា កន្លងទៅថ្មីៗនេះនៅក្នុងបរិវេណស្ថានីយលក់ប្រេងឥន្ធនៈ កាល់តិចនៅក្បាលស្ពានគីហ្ស៊ុណាត្រើយខាងលិច ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ហេតុការណ៏បង្កឲ្យមានការ ភ្ញាក់ ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ដោយមិនដឹងម្ចាស់ ទៅទីណានោះទេ ។

លោក ស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម ទទួលផែន សណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងថា នៅពេលដែលមិនឃើញមានវត្តមាន ម្ចាស់រថយន្តខាងលើ ដោយសារតែបាត់ជាច្រើនម៉ោងនោះ ក៏ត្រូវបានម្ចាស់ស្ថានីយ ប្រេងប្រញាប់រាយការណ៏មក អធិការនគរបាលក្រុងកំពង់ចាម ឲ្យបានដឹង ដោយសារតែប៉ះពាល់សណ្តាប់ធ្នាប់ រថយន្ត ថែមទាំងបាន បើកភ្លើងឌឺមីចោលទៀត ។ លោកស៊ាម យូសេង អធិការរងនគរបាល ក្រុងកំពង់ចាម ប្រាប់បន្តថា បន្ទាប់មកដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តនោះ ដោយបានចាត់ឲ្យមន្ត្រីនគរបាល ចរាចរក្រុងកំពង់ចាម ចុះទៅពិនិត្យមើលរថយន្តដោយ ឃើញមានស្លាកស្នាម កំពិតផ្នែកខាងមុខ និងបែកភ្លើងស្តុបខាងស្តាំ។ រថយន្តនេះត្រូវបានគេ បើកមកទុកចោល តាំងតែពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែមីនាម្លេះ ហើយគេមិនដឹងថាម្ចាស់រថយន្តបានចេញទៅទីណាឡើយ ។ នាយប់ថ្ងៃដដែលសមត្ថកិច្ចបានស្ទូចយក រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ។ លោកស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម ទទួលផែនសណ្តាប់ធ្នាប់ បញ្ជាក់ ថារថយន្តទំនើបខាងលើបានរងការខូចខាតផ្នែក ខាងមុខនោះ មិនដឹងដោយសារតែប៉ះ ទង្គិចនឹងអ្វីនោះទេ ហើយត្រូវបានម្ចាស់បើកមករក្សាទុក នៅក្នុងបរិវេណស្ថានីយលក់ប្រេង ឥន្ធនៈកាលតិច ក្បាលស្ពានគីហ្ស៊ុណា ហើយបានចេញទៅបាត់តែម្តង ។ ជាមួយនោះរូប លោកសូមអំពាវនាវ ដល់ម្ចាស់រថយន្តខាងលើមេត្តាមកយករថយន្តត្រឡប់ទៅផ្ទះ វិញផង ឥឡូវរថយន្តត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។

មហាជន មានចម្ងល់ថា តើរថយន្តទំនើបខាងលើមានបញ្ហាអ្វី ? បានជាម្ចាស់បើកមកទុកចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយរថយន្តថែមទាំងរងការខូចខាតផ្នែកខាងមុខ ដូច្នេះប្រហែលជាមានបញ្ហាណាមួយកើតឡើងទេដឹង ទើបម្ចាស់គេចខ្លួនចោលរថយន្តដូច្នេះ ? ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យុវជនម្នាក់ចូលទិញ រថយន្តតម្លៃជិត៣០មឺុនដុល្លារ តែគ្មានលុយឲ្យប្រុងបើករថយន្ត ចេញត្រូវសមត្ថកិច្ចឃាត់ខ្លួន

យុវជនម្នាក់ចូលទិញ រថយន្តតម្លៃជិត៣០មឺុនដុល្លារ តែគ្មានលុយឲ្យប្រុងបើករថយន្ត ចេញត្រូវសមត្ថកិច្ចឃាត់ខ្លួន

យុវជនម្នាក់ចូលទិញ រថយន្តតម្លៃជិត៣០មឺុនដុល្លារ តែគ្មានលុយឲ្យប្រុងបើករថយន្ត ចេញត្រូវសមត្ថកិច្ចឃាត់ខ្លួន

យុវជនម្នាក់ចូលទិញ រថយន្តតម្លៃជិត៣០មឺុនដុល្លារ តែគ្មានលុយឲ្យប្រុងបើករថយន្ត ចេញត្រូវសមត្ថកិច្ចឃាត់ខ្លួន