ភ្ញាក់ផ្អើល! ស្រោមអនាម័យ រសជាតិធុរេន នឹងអាចវាយលុក ទីផ្សារនៅតំបន់អាស៊ី

ថៃ៖ នាពេលថ្មីៗនេះ ការប្រកាសដំណឹង អំពីវត្តមានស្រោមអនាម័យ ប្រភេទថ្មីដែលភ្ជាប់មកដោយរសជាតិផ្លែធុរេន បានទទួលការចាប់អារម្មណ៍ ពីសំណាក់សារព័ត៌មាន និងសាធារណៈជនយ៉ាងច្រើនតែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតស្រោមអនាម័យមួយ ដែលមិនត្រូវបានគេបង្ហាញឈ្មោះ ហើយមានទីតាំងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានរៀបចំគម្រោង ក្នុងការណែនាំផលិតផល ស្រោមអនាម័យថ្មីរសជាតិធុរេន ក្នុងរយៈពេលឆាប់ៗ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ក៏មានការលើកឡើងទៀតថា ផលិតផលស្រោមអនាម័យ មួយប្រភេទនេះ នឹងអាចធ្វើការនាំចូលទៅក្នុងទីផ្សារ តាមតំបន់អាស៊ីផ្សេងទៀត ដោយនាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតបាន ប្រហែលជា២ពាន់លានស្រោម ក្នុងមួយឆ្នាំៗ។

យ៉ាងណាមិញ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើចំណុចពិសេសអ្វីខ្លះ ដែលគេអាចមើលឃើញ នៅក្នុងស្រោមអនាម័យប្រភេទថ្មីនេះ ថាតើវាទាក់ទងនឹងក្លិន? ឬក៏តម្លៃសម្រាប់ស្រោមអនាម័យប្រភេទនេះ មានតម្លៃថ្លៃជាង ប្រភេទដទៃ? ដូច្នេះហើយ ចម្ងល់ទាំងនេះ បានធ្វើឲ្យមានការចង់ដឹង និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមនុស្សជាច្រើន។

គូសបញ្ជាក់ផងដែរថា ក៏មានការលេចឮដំណឹងមកថា ក្រោយពីមានការណែនាំហើយនោះ ក្រុមហ៊ុនក៏នឹងគ្រោងពង្រីក ទីតាំងផលិត ដើម្បីអាចធ្វើការផលិតបាន ស្រោមអនាម័យ រសជាតិធុរេននេះ ក្នុងចំនួន៥ពាន់លានស្រោម ក្នុងមួយឆ្នាំ ដើម្បីអាចបំពេញតាម តម្រូវការរបស់មនុស្ស ក្នុងសម័យនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ នេះពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់  មានតម្លៃ ថ្លៃដូចមាស គឺរហូតទៅដល់ ៧៥៥ ដុល្លារ ក្នុងមួយ ប្រអប់ ខណៈពេល ដែលស្រោម អនាម័យ ក្នុងប្រទេសកម្ពុជា មានតម្លៃថោក និង នៅក្នុង ព្រឹត្តិការណ៍ មួយចំនួន មានគេដើរចែក ស្រោមអនាម័យ Free ថែមទៀតផង។

ប្រទេសវេណេស៊ុយអេឡា កាលពីពេលកន្លងទៅ ធ្លាប់ជួបការខ្វះខាត ផលិតផលចម្បង ដូចជា ពោត ទឹកដោះគោ សាច់មាន់ ដែលធ្វើឲ្យ ប្រជាជន របស់ប្រទេសនេះ ជួបការលំបាក ជាខ្លាំង គឺត្រូវ តម្រង់ជួរ និង ប្រជ្រៀតគ្នា ដើម្បីបានទំនិញ យកមកធ្វើ ជាអាហារ នៅតាមផ្ទះ។ ប៉ុន្តែ បច្ចុប្បន្ននេះ សូម្បីតែ ស្រោមអនាម័យ និង ថ្នាំពន្យារកំណើត ក៏ធ្វើឲ្យប្រជាជន វេណេស៊ុយអេឡា មានការលំបាក និង រអ៊ូរទាំ គ្រប់គ្នា ថា គ្មានកន្លែងណា មានលក់របស់សំខាន់ ទាំងពីរនេះទេ។

ក្នុងនោះដែរ សារព័ត៌មាន CNN ក៏បានទៅដល់ឱសថស្ថាន ចំនួន ៨ កន្លែង ក្នុង រដ្ឋធានី Caracas នៃប្រទេសនេះ ដែល ឱសថស្ថាន ចំនួន ៤ កន្លែង មិនមាន ស្រោមអនាម័យលក់ទេ និង ៤ កន្លែងទៀត គឺមានលក់ ប៉ុន្តែ គឺមានចំនួន តិចបំផុត ។ អ្នកស្រី Yuraima Bacher ដែលជា ប្រធាន គ្រប់គ្រង ឱសថស្ថាន មួយកន្លែង បានឲ្យដឹងថា គាត់មិនបានទទួល ការផ្គត់ផ្គង់ ផលិតផល ស្រោមអនាម័យ នេះ ដូចដែលគាត់ ធ្លាប់បានទទួល ញឹកញាប់ ដូចពីលើកមុនឡើយ។

ដោយសារតែមិនអាច រកទិញស្រោមអនាម័យ តាម បណ្តាឱសថស្ថាន បែបនេះហើយ ទើវធ្វើឲ្យ ប្រជាជន វេណេស៊ុយអេឡា ងាកមករក វែបសាយលក់ទំនិញ Mercado Libre ប៉ុន្តែ អ្វីដែល គួរឲ្យ ភ្ញាក់ផ្អើល នោះ គឺ ក្នុងមួយប្រអប់ ដែលមានចំនួន ៣៦ ស្រោមអនាម័យ មានតម្លៃ ដល់ទៅ ៧៥៥ ដុល្លារឯណោះ គឺ ស្មើនិង ៨៥ ភាគរយ នៃប្រាក់ខែ របស់ប្រជាជន វេណេស៊ុយអេឡា រកបានតិចបំផុត ក្នុងមួយខែទៅហើយ។

ចំនែកឯលោក Magdymar Leon ជាអ្នកសម្របសម្រួល នៅសមាគមអប់រំ ផ្លូវភេទ ប្រទេស វេណេស៊ុយអេឡា បានមាន ប្រសាសន៍ អ្នកជំនាញ ផ្នែកសុខភាព មានការបារម្ភថា កង្វះខាត ផ្នែកពន្យារ កំណើតនេះ អាចនឹងធ្វើឲ្យ មានការលំបាក រយៈពេលយូរ ព្រោះថា គូស្នេហ៍ ទាំងឡើយ គឺមិនអាច មានវិធី ការពារថាតើ ពួកគេចង់ បានកូន ឫ ក៏អត់ឡើយ។ មិនតែ ប៉ុណ្ណោះទេ ការ ការពារ ពី ការឆ្លងជំងឺ កាមរោគ ជំងឺអេដស៏ តាមរយៈការ រួមភេទ ក៏ពួកគេ បាត់បង់សិទ្ធនេះដែរ។

គួរបញ្ជាក់ផងដែរ ប្រធានាធិបតី ប្រទេស វេណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាស កាលពី ខែមិថុនា ក្នុងឆ្នាំ ២០១៤ ថា រដ្ឋាភិបាលកំពុង ធ្វើការសាងសង់ រោងចក្រផលិត ស្រោមអនាម័យ ដើម្បី ផ្គត់ផ្គង់ ទីផ្សាក្នុងស្រុក ឲ្យបាន គ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ រោងចក្រ ត្រូវបានសាងសង់ រួចហើយ ប៉ុន្តែ អ្នកគ្រប់គ្រងឱសថស្ថាន បាននិយាយថា គុណភាព គឺមិនល្អ ដូចអ្វីដែល អតិថិជន ចង់បាន ហើយ ចំនួននៃ ការផ្គត់ផ្គង់ ក៏មិនទាន់ បំពេញ តម្រូវការ អតិថិជន គ្រប់គ្រាន់នៅ ឡើយផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើល! ស្រោមអនាម័យ រសជាតិធុរេន នឹងអាចវាយលុក ទីផ្សារនៅតំបន់អាស៊ី
រូបភាពរបស់ ស្រោមអនាម័យប្រភេទថ្មី រសជាតិធុរេន

ភ្ញាក់ផ្អើល! ស្រោមអនាម័យ រសជាតិធុរេន នឹងអាចវាយលុក ទីផ្សារនៅតំបន់អាស៊ី