លោក Hodgson ចុះចេញពីតំណែង ក្រោយអង់គ្លេស ចាញ់អ៊ីស្លង់ទាំងអាម៉ាស់

លោក Roy Hodgson បានលាលែងពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅរបស់អង់គ្លេស ក្រោយពីក្រុមរបស់លោកបានរងបរាជ័យទាំងអាម៉ាស់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមប្រទេសដ៏តូច អ៊ីស្លង់ ក្នុងការប្រកួត Euro ឆ្នាំ២០១៦ វគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ។ កិច្ចសន្យារបស់លោក Hodgson នឹងត្រូវផុតកំណត់ បន្ទាប់ពីយុទ្ធនាការនេះ ហើយក្រោយពីការប្រកួតនៅទីក្រុង Nice លោកបានអានសេចក្តីថ្លែងកាណ៍ដែលត្រូវបានត្រៀមនៅមុនពេលការប្រកួត ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត ដោយក្នុងនោះលោកបានបញ្ជាក់ថា លោកនឹងមិនស្នើសុំបន្តការងារឡើយ។

Hodgson-ft16

គ្រូបង្វឹកវ័យ៦៨ឆ្នាំរូបនេះ ដែលបានចូលជំនួសតំណែងលោក Fabio Capello ក្នុងនាមជាអ្នកចាត់ការទូទៅកាលពីឆ្នាំ២០១២ បានឲ្យដឹងថា៖ «ខ្ញុំចង់បន្តនៅក្នុងរយៈពេលពីរឆ្នាំទៀត។ ប៉ុន្តែ ខ្ញុំគិតពីលទ្ធផល ហើយខ្ញុំដឹងថាយើងកំពុងតែស្ថិតក្នុងលទ្ធផលល្អជាច្រើន»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «កិច្ចសន្យារបស់ខ្ញុំតែងតែមានភាពច្បាស់លាស់បន្ទាប់ពី Euro ហេតុនេះ វាលដល់ពេលហើយសម្រាប់អ្នកផ្សេងក្នុងការនាំឲ្យមានការអភិវឌ្ឍក្នុងក្រុមដ៏វ័យក្មេង និងប្រជុំដោយកីឡាករដ៏មានទេពកោសល្យនេះ»។

លោក Hodgson បានចាកចេញពីសន្និសីទសារព័ត៌មានភ្លាមៗ ក្រោយពីបញ្ចប់ការអានសេចក្តីថ្លែងការណ៍របស់លោក ហើយមន្ត្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា លោកនឹងមិនបង្ហាញខ្លួនក្នុងក្នុងកិច្ចសម្ភាសណាមួយឡើយ។ ការទទួលជ័យជម្នះនេះ នឹងធ្វើឲ្យក្រុមជម្រើសជាតិបារាំង ធ្វើដំណើរទៅជួបជាមួយនឹងក្រុមម្ចាស់ផ្ទះបារាំង ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអាទិត្យ សប្តាហ៍នេះ៕

ប្រភពព័ត៌មាន៖ Channel News Asia