ទទួលទាន​ទឹកដោះគោ​រាល់ថ្ងៃ​អាច​កើត​ជំងឺ​សរសៃឈាម​បេះដូង ?

ការស្រាវជ្រាវមួយថ្មីប្រកាសលើគេហទំព័រ Eatwell បានទូន្មានគួរកាត់បន្ថយទឹកដោះគោ និងផលិតផលកែច្នៃពីទឹកដោះគោពីក្នុងរបបអាហារ ដោយសារហានិភ័យបង្កជាជំងឺសរសៃឈាមបេះដូង ។

ទឹកដោះគោ និងផលិតផលកែច្នៃពីទឹកដោះគោ ជាប្រភពផ្គត់ផ្គង់ច្រើនសារជាតិជីវជាតិចាំបាច់សម្រាប់សរីរាង្គ ដូចជាកាល់ស្យូម, ប្រូតេអ៊ីន, អ៊ីយ៉ូត និងវីតាមីន B12 ។ ប្រភេទជាច្រើនលើពិភពលោក ទូន្មានប្រជាជនគួរទទួលទានទឹកដោះគោ ៣ កែវ ក្នុង១ថ្ងៃ ដើម្បីបំពេញកាល់ស្យូម និងបង្កើនសុខភាព ។ ប៉ុន្ត ការស្រាវជ្រាវថ្មីៗនេះ បែរជាបង្ហាញថា ការប្រើប្រាស់ទឹកដោះគោច្រើនពេក អាចនាំដល់ហានិភ័យកើតជំងឺសរសៃឈាមបេះដូង ។

ទទួលទាន​ទឹកដោះគោ​រាល់ថ្ងៃ​អាច​កើត​ជំងឺ​សរសៃឈាម​បេះដូង ?

តាមការស្រាវជ្រាវនេះ, ទឹកដោះគោផ្ទុកបរិមាណជាតិខ្លាញ់ឆ្អែតខ្ពស់ ។ ពុំត្រឹមតែប៉ុណ្ណឹងទេ, ផលិតផលកែច្នៃពីទឹកដោះគោមួយ គឺហ្វ្រូម៉ានៅផ្ទុកអំបិលយ៉ាងច្រើន ។ សារជាតិទាំងពីរនេះសុទ្ធតែមិនល្អសម្រាប់សុខភាព, ធ្វើឲ្យកើនបរិមាណកូឡេស្តេរ៉ូលក្នុងឈាម, ផ្តើមពីនោះ ធ្វើឲ្យកើនហានិភ័យកើតជំងឺសរសៃឈាមបេះដូង ។

ទន្ទឹមនោះ, ការណែនាំរបស់ Eatwell ក៏លើកឡើងដំណោះស្រាយជំនួសទឹកដោះគោ ដោយការទទួលទានបន្លែដូចជាៈ សាឡាត់, ពួយឡេង, សណ្តែកសៀង, ដំឡូងបារាំង ដែលសុទ្ធតែផ្ទុកកាល់ស្យូមអាចជំនួសទឹកដោះគោ ៕

  • ទទួលទាន​ទឹកដោះគោ​រាល់ថ្ងៃ​អាច​កើត​ជំងឺ​សរសៃឈាម​បេះដូង ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: