វីដេអូ៖ អេស្ប៉ាញ ​& អង់គ្លេស ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

ក្រុមខ្លាំង២ ម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ និងតោកំណាចអង់គ្លេស ដែលគេរំពឹងថានឹងអាចឈ្នះពាន Euro 2016 បានធ្លាក់ត្រឹមវគ្គ១៦ក្រុម ស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីពួកគេបរាជ័យក្នុងការប្រកួតយប់មិញ។

អង់គ្លេស បានចាញ់ក្រុមដែលទើបឡើងលេង Euro លើកដំបូងអ៊ីស្លង់ ២-១។ ប្រធានក្រុម Wayne Rooney ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ឲ្យអង់គ្លេសនាំមុខមុននៅនាទីទី៤ ប៉ុន្តែ២នាទីបន្ទាប់ខ្សែការពារ Ragnar Sigurdsson បានស៊ុតគ្រាប់តាមស្មើឲ្យអ៊ីស្លង់ មុនពេល Kolbeinn Sigthorsson ស៊ុតពីចម្ងាយទម្លុះដៃអ្នកចាំទី Joe Hart ឲ្យអ៊ីស្លង់ឈ្នះ ២-១។ ដូច្នេះអ៊ីស្លង់ នឹងឡើងទៅប៉ះម្ចាស់ផ្ទះបារាំង នៅវគ្គ៨ក្រុមចុងក្រោយ។

រីឯការប្រកួតមួយគូទៀត ក្រុមម្ចាស់ការពារតំណែងជើងឯកគោជល់អេស្ប៉ាញ ក៏ធ្លាក់ត្រឹមវគ្គ១៦ក្រុមនេះដូចគ្នា បន្ទាប់ពីចាញ់អ៊ីតាលី ២-០។ ២គ្រាប់របស់អ៊ីតាលី ស៊ុតដោយខ្សែការពារ Giorgio Chiellini របស់ Juventus នៅនាទី៣៣ និងខ្សែប្រយុទ្ធ Graziano Pelle របស់ក្រុម Southampton នៅចុងម៉ោងនាទី៩០+១។ ដូច្នេះអ៊ីតាលី នឹងឡើងទៅប៉ះអាល្លឺម៉ង់ នៅវគ្គ៨ក្រុមជាបន្ត៕

ប្រែសម្រួល៖ sabay (វិន ជីវ័ន្ត)
ប្រភព៖ bbc

  • វីដេអូ៖ អេស្ប៉ាញ ​& អង់គ្លេស ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: