គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

គំនូររបស់លោកគ្រូ Lee Tae Hoon និង កីឡាករបាល់ទាត់ខ្មែរល្បីៗខាងក្រោម កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង កាលពីថ្មីៗនេះ។ តើអ្នកណាជាម្ចាស់ស្នាដៃនេះ?

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

ម្ចាស់គំនូរទាំងនេះ មានឈ្មោះថា ឈុន វិចិត្រ ជាវិចិត្រករមួយរូប នៅភូមិពោធិ៏ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោក វិចិត្រ បានឱ្យ Sabay ដឹងថា លោកស្រលាញ់ខាងអក្សរឆ្លាក់ និងសិល្បៈគំនូរតាំងពីបឋមមកម្ល៉េះ ហើយថ្មីៗនេះ លោកបានបង្ហាញរូបគំនូរ របស់កីឡាករបាល់ទាត់ខ្មែរជាច្រើនសន្លឹក ដែលធ្វើឱ្យមានអ្នកចែករំលែកតគ្នាយ៉ាងច្រើន។ យ៉ាងណាលោកថា លោកគូរឡើង ដើម្បីលើកទឹកចិត្តដល់កីឡាករ ដែលបានខំប្រឹងប្រែងលើសមរភូមិវាលស្មៅ។

វិចិត្រកររូបនេះបានបន្តថា៖ “ខ្ញុំគូរហ្នឹង ដើម្បីឱ្យពួកគាត់សប្បាយចិត្ត ប៉ុន្តែដូចឬមិនដូច សូមបង Sabay ជួយប្រាប់កីឡាករផងថា កុំប្រកាន់ខ្ញុំអី”។

ជាងគំនូរតាមវត្តអារាម ដែលស្ទើរតែរកពេលសម្រាកគ្មាននេះ បាននិយាយថា លោកនឹងឆ្លៀតពេល ប្រើចុងខ្មៅដៃរបស់ខ្លួន ផ្ដិតរូបកីឡាករបាល់ទាត់ខ្មែរឱ្យបានគ្រប់គ្នា។

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

“ខ្ញុំស្រលាញ់បាល់ទាត់ កូនប្រុសខ្ញុំក៏ស្រលាញ់។ ខ្ញុំនឹងព្យាយាមគូររូបកីឡាករឱ្យបានគ្រប់គ្នា ដើម្បីឱ្យពួកគាត់រីករាយ តែដំបូងចឹង សូមគូររូបរៀមច្បងមុនសិន”។

នេះគោលបំណងរបស់បុរសវ័យ ៣៦ឆ្នាំ។ តើគាត់រៀនគូរគំនូរមកពីណា? វិចិត្រ បានឆ្លើយថា កាលនៅបឋមសិក្សា លោកចូលចិត្តឆ្លាក់អក្សរ រហូតលោកនាយកសាលា ឱ្យលោកឆ្លាក់ក្បាលបញ្ជីឈ្មោះសិស្ស និងថ្នាក់ជាដើម ប៉ុន្តែមិនទាន់ចេះគូរទេ…ឆ្នាំ១៩៩៨ លោកបានទៅបាត់ដំបង ធ្វើការបុគ្គលិករោងពុម្ពមួយ។ ពេលធ្វើការលោកបានស្គាល់មិត្តភ័ក្ដិម្នាក់ រៀននៅសាលាបារាំង (អត់ចាំឈ្មោះ) និងបានរៀនជាមួយអ្នកឯកទេសខ្មៅដៃ (គូរប្រើខ្មៅដៃ) បន្តិចបន្តួចប៉ុណ្ណោះ។ ពេលធ្វើបានមួយឆ្នាំ លោកបានឈប់ ហើយក៏បើករោងពុម្ព និងហាងគំនូរជាមួយឪពុកមារបស់ខ្លួន។ មើលទៅមិនជោគជ័យ លោកក៏ឈប់ ហើយដើរគូរគំនូរតាមគម្រោង របស់មជ្ឈមណ្ឌលកម្ចាត់មីន ស៊ីម៉ាក់ ក្នុងឆ្នាំ ២០០១-២០០២។ ចាប់ពីឆ្នាំ ២០០២ ដល់បច្ចុប្បន្នជាងគំនូរគូររូបបែបពុទ្ធសាសនា នៅតាមព្រះវិហារ៕

គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា? គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?

ប្រភព៖ sabay

  • គំនូរ​ទាំងនេះ​ ជា​ស្នាដៃ​នរណា?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: