បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត

បន្ទាប់ពីឪពុកខ្លួនស្លាប់ កូនប្រុសបានសម្រេចចិត្តទុកម្ដាយឲ្យរស់នៅផ្ទះចាស់មួយម្នាក់ឯង និងទៅមើលគាត់តែម្ដងម្កាលប៉ុណ្ណោះ។

បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត

ថ្ងៃមួយកូនប្រុសបានទទួលទូរសព្ទពីអ្នកជិតខាងថា “ម្ដាយរបស់ឯងឈឺធ្ងន់ណាស់ ប្រញាប់មកមើលគាត់ផង”។

កូនប្រុសបានប្រញាប់ប្រញាល់ទៅមើលម្ដាយ តែក៏បានឃើញម្ដាយឈឺធ្ងន់ជិតដាច់ខ្យល់ទៅហើយ។ កូនប្រុសបានសួរទៅម្ដាយពីសំណូមពរចុងក្រោយ។ ម្ដាយឆ្លើយតប៖ “កូនត្រូវដាក់កង្ហារពីរបីនៅផ្ទះចាស់យើង ព្រោះផ្ទះយើងក្ដៅតែគ្មានកង្ហារមួយទេ។ ទិញទូទឹកកកទុកក្លាសសេអាហារផងព្រោះច្រើនដងណាស់ដែលម៉ែគេងដោយអត់អីហូប”។

កូនប្រុសភ្ញាក់ផ្អើលនឹងចម្លើយម្ដាយហើយក៏សួរថា៖ “ម៉ែ ពេលម៉ែនៅទីនេះម៉ែមិនដែលរអ៊ូ តែឥលូវម៉ែសល់ពេលរស់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ហេតុអីម៉ែទើបប្រាប់កូនពីរឿងទាំងអស់នេះ???”

ម្ដាយឆ្លើយតប៖ “មិនអីទេកូន ម៉ែអាចទ្រាំក្ដៅ ទ្រាំឈឺនិងឃ្លានបាន ប៉ុន្តែម៉ែបារម្ភពេលឯងចាស់ទៅ ហើយកូនឯងទុកឯងឲ្យនៅទីនេះ ម៉ែខ្លាចថាឯងទ្រាំមិនបាន” ៕

គំនិតអប់រំ៖

ម្ដាយឪពុកគិតកូនលុះដល់ដង្ហើមចុងក្រោយ គួរណាស់កូនៗគិតគូរគាត់វិញឲ្យបានសមរម្យពេលគាត់នៅមានជីវិត ដូចពាក្យចាស់ថា “ធ្វើបុណ្យទាន់ខែភ្លឺ” ៕

ប្រភព៖ sabay

  • បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: