EDC​ថា​នៅ​ម៉ោង​១​និង​៣០​នាទី​យប់​នេះ​បន្ទប់​ភ្លើង​លេខ ប.ត361-F1និងF3និង​ប្រើ​បាន​វិញ

ភ្នំពេញ៖ ក្រោយពីត្រូវខ្យល់បក់ខ្លាំងលាយព្យុះភ្លៀង ធ្វើឲ្យរលំបង្គោលភ្លើងចំនួន ៦ដើមរលំ ធ្វើឲ្យដាច់ចរន្តអគ្គិសនីត្រង់ចំណុចបន្ទប់ភ្លើងលេខ ប.ត361-F1និងF3 កាលពីរសៀលនេះ អគ្គិសនីកម្ពុជា(EDC) បានប្រកាសមុននេះបន្តិចថា នៅម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នឹងអាចដំណើរការនិងប្រើប្រាស់បានវិញ ក្រោយពេលដែលក្រុមអ្នកបច្ចេកទេស បានធ្វើការងារនេះទាំងយប់។
យោងតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ EDC បានបង្ហាញពីសកម្មភាពរបស់ក្រុមការងារបច្ចេកទេស ដែលកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្ត និងលើកបង្គោលថ្មី ជំនួសបង្គោលដែលបានដួលរលំ។
សម្រាប់ទីតាំងដែលបង្គោលទាំង៦ដើមដួលរលំមាន ទីតាំងទី១. ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីតាំងទី២. ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះទីក្រុងភ្នំពេញ ក៏ដូចជាបណ្ដា ខេត្តមួយចំនួន របស់ប្រទេសកម្ពុជា បានទទួលនូវភ្លៀងមួយមេ ដែលបានធ្វើឲ្យប៉ះពាល់ ដល់ទ្រព្យសម្បត្តិសាធារណក៏ដូចជាឯកជនមួយចំនួន៕

EDC​ថា​នៅ​ម៉ោង​១​និង​៣០​នាទី​យប់​នេះ​បន្ទប់​ភ្លើង​លេខ ប.ត361-F1និងF3និង​ប្រើ​បាន​វិញ EDC​ថា​នៅ​ម៉ោង​១​និង​៣០​នាទី​យប់​នេះ​បន្ទប់​ភ្លើង​លេខ ប.ត361-F1និងF3និង​ប្រើ​បាន​វិញ EDC​ថា​នៅ​ម៉ោង​១​និង​៣០​នាទី​យប់​នេះ​បន្ទប់​ភ្លើង​លេខ ប.ត361-F1និងF3និង​ប្រើ​បាន​វិញ

ប្រភពោ៖ kqube

  • EDC​ថា​នៅ​ម៉ោង​១​និង​៣០​នាទី​យប់​នេះ​បន្ទប់​ភ្លើង​លេខ ប.ត361-F1និងF3និង​ប្រើ​បាន​វិញ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: