ប្រថុយ​ជាប់​គុក​ព្រោះ​ស្នេហ៍​អូន

កណ្តាល៖ ព្រោះតែចង់បានមនុស្សស្រីម្នាក់មកធ្វើជាប្រពន្ធ បុរសម្នាក់ទោះដឹងថា ការក្លែងត្រានិងក្លែងលិខិតបញ្ជាក់ នឹងត្រូវប្រឈមមុខនិងច្បាប់ ឬអាចត្រូវជាប់គុកក្តី ក៏នៅតែធ្វើរហូតបែកការព្រោះតែស្រីដែលខ្លួនស្រលាញ់ បានយកលិខិតទាំងនោះទៅឲ្យប៉ូលិសជួយពិនិត្យ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅប៉ុស្តិ៍ប៉ូលិសតែម្ដង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនល្មើសឈ្មោះឡុង វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ សណ្ឋាគារ Flamingoសង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រុកកំណើតភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មុខរបរបុគ្គលិក ផ្នែកជាងភ្លើង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ មាននារីម្នាក់អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្រុកកំណើតភូមិអូម៉ាល់ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានកាន់លិខិតបញ្ជាក់មួយច្បាប់  មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដើម្បីសួរចង់ដឹងថាលិខិតបញ្ជាក់នេះត្រឹមត្រូវឬអត់ ព្រោះជនសង្ស័យដែលស្រឡាញ់គាត់បានប្រគល់លិខិតនេះមកឲ្យគាត់ ដោយបញ្ជាក់ថាខ្លួននៅលីវ។
ពេលនគរបាលប៉ុស្តិ៍ពិនិត្យមើលឃើញថាលិខិតនោះមិនប្រក្រតីក៏ដកហូតទុកសិនដើម្បីស្រាវជ្រាវលទ្ធផល ក្រោយមកដឹងច្បាស់ថាជាលិខិតក្លែង ទើបនៅថ្ងៃកើតហេតុខាងលើនគរបាលប៉ុស្តិ៍ព្រែកឬស្សី បានទាក់ទងតាមរយៈទូរស័ព្ទទៅនារីដែលត្រូវជាសង្សាររបស់ជនល្មើស ឲ្យនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលព្រែកឬស្សី ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើលិខិតបញ្ជាក់ក្លែងក្លាយដោយខ្លួនឯងពិតប្រាកដមែន ព្រោះតែចង់រៀបការជាមួយនារី ដែលខ្លួនស្រឡាញ់ ទាំងខ្លួនមិនទាន់លែងលះជាមួយប្រពន្ធដាច់ស្រេចនៅឡើយ។

ក្រោយមកសមត្ថកិច្ច បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មានឯកសារមួយច្បាប់ ត្រាឈ្មោះ១ ត្រាមូលសង្កាត់ព្រែកឬស្សី១ ត្រាសង្កាត់១ ដែលជារបស់ជននេះធ្វើខ្លួនឯង មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

ប្រថុយ​ជាប់​គុក​ព្រោះ​ស្នេហ៍​អូន ប្រថុយ​ជាប់​គុក​ព្រោះ​ស្នេហ៍​អូន ប្រថុយ​ជាប់​គុក​ព្រោះ​ស្នេហ៍​អូន ប្រថុយ​ជាប់​គុក​ព្រោះ​ស្នេហ៍​អូន

ប្រភព៖ kqube

  • ប្រថុយ​ជាប់​គុក​ព្រោះ​ស្នេហ៍​អូន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: