​ចេះ​តែ​ដក​ដង្ហើមញាប់ ឬ​ឆាប់​ហត់ គួរតែ​គិត​ដល់​ជំងឺ​ទាំងនេះ​

​ចេះ​តែ​ដក​ដង្ហើមញាប់ ឬ​ឆាប់​ហត់ គួរតែ​គិត​ដល់​ជំងឺ​ទាំងនេះ​


​ចេះ​តែ​ដក​ដង្ហើមញាប់ ឬ​ឆាប់​ហត់ គួរតែ​គិត​ដល់​ជំងឺ​ទាំងនេះ​

​ការដកដង្ហើម​ខ្លីៗ ឬ​ពិបាក​ដកដង្ហើម គឺជា​រឿង​មួយ​ដែល​បញ្ជាក់ថា ក្នុង​ទ្រូង​អ្នក ហាក់បីដូច​ជា​តឹង និង​មិន​មាន​ខ្យល់​ចេញចូល​គ្រប់​អញ្ជឹង​។ ធម្មតា​ករណីបែបនេះ​កើតឡើង លុះត្រាតែ​អ្នកធ្វើការងារ ឬ​ហាត់ប្រាណ​ហត់​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​មិន​ហាត់ប្រាណ​ផង បែរ​ជា​ហត់​ដែរនោះ វា​អាច​ជា​ជំងឺ​ទៅវិញ​។

​មានរឿង​ច្រើន និង​ខុសៗ​គ្នា​ដែល​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ដកដង្ហើម​។ ពិតណាស់ ភាគច្រើន​ការពិបាក​ដកដង្ហើម អាច​ជាប់​ទាក់ទង​នឹង​បញ្ហា​ក្នុង​ផ្លូវដង្ហើម និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម​។ ការដែល​ពិបាក​ដកដង្ហើម​ជា​ញឹកញាប់ អាច​ជា​សញ្ញា​គ្រោះថ្នាក់​មួយ ដែល​ត្រូវ​ការព្យាបាល​បន្ទាន់​។

ដើម្បី​ព្យាបាល​បញ្ហា​នេះ យើង​គួរតែ​ស្វែងយល់​អំពី មូលហេតុ​របស់​វា​ជាមុនសិន​។ ដូច្នេះ ខាងក្រោម​នេះ គឺជា​មូលហេតុ​នៃ​ការពិបាក​ដកដង្ហើម ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ៖

  • ​ជំងឺ Emphysema ដែល​កើតឡើង​ជា​ញឹកញាប់​បំផុត ចំពោះ​អ្នក​ជក់បារី​
  • ​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​
  • ​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​
  • ​ជំងឺ​ហើម​សួត​
  • ​ជំងឺមហារីក​សួត​
  • ជំងឺ​រលាក​សួត​
  • ​ជំងឺ​កំណក​ឈាមអណ្តែត​ក្នុង​សួត​
  • ​ជំងឺខ្សោយបេះដូង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។