ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី

វីរុស Zika បានឆ្លងទៅកាន់មនុស្សចំនួន ៩៧ករណី ក្នុង ១០ខេត្តនៅឆ្នាំ២០១៦ ដោយមេរោគកំណាចនេះកំពុងរាតត្បាត និងសកម្មក្នុងខេត្តចំនួនពីរគឺ Beung Kan និង Phetchabun ប្រទេសថៃ។

ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងលោកវេជ្ជបណ្ឌិត  Amnuay Gajeena អះអាងថា ការរីករាលដាលនៃវីរុស Zika កំពុងស្ថិតក្រោមការគ្រប់គ្រងនៅឡើយក្នុងប្រទេសថៃ។ លោកបន្តថា ”ករណីនេះខុសគ្នាដាច់ពីស្ថានភាព Zika នៅអាហ្វ្រិកខាងត្បូង ហើយគ្រប់គ្នាត្រូវតែចៀសវាងកុំឲ្យមូសខាំ ដែលនាំឲ្យឆ្លងមេរោគ”។

គួរបញ្ជាក់ថា វីរុស Zika បង្កឲ្យកើតគ្រុនក្ដៅ រមាស់ស្បែក ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ អស់កម្លាំងល្ហិតល្ហៃ និងឈឺក្បាល។ វាអាចបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតក្នុងករណីធ្ងន់ធ្ងរទៀតផង៕

ប្រភព៖ sabay

  • ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ជីវិតនិងសង្គម
Tags: