ក្រុមហ៊ុន​ចិន​មាន​គម្រោង​​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ​​នៅ​កម្ពុជា​

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួនពីរ មានគម្រោងមកអភិវឌ្ឍន៍ឆ្នេរមាស ឆ្នេរប្រាក់ នៅសមុទ្រភាគនិរតី នៃខេត្តព្រះសីហនុ សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន ស្របពេលដែលកំណើនភ្ញៀវទេសចរបរទេសនៅកម្ពុជាមានការកើនឡើង និងឆ្លើយតបនឹងគោលដៅទាក់ទាញភ្ញៀវទេសចរចិនយ៉ាងហោចណាស់២លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើយោងប្រភពពីសារព័ត៌មានជាតិ AKP។
ថ្លែងក្នុងពិធីសម្ពោធតំបន់គំរូក្រវាត់មួយផ្លូវមួយ តំបន់សាកល្បងកិច្ចសហប្រតិបត្តិទន្លេមេគង្គ-ឡាន ឆាង កាលពីចុងសប្ដាហ៍នេះ លោក ស៊ូ ហេមមីង នាយកក្រុមហ៊ុន China Gansu Corporation for International Techno-Economic Cooperation បានបញ្ជាក់ថា គម្រោងសាងសង់ឆ្នេរមាសឆ្នេរប្រាក់នៅ ខេត្តព្រះសីហនុ គឺធ្វើឡើងគ្របដណ្តប់លើផ្ទៃដីសរុបជាង៣៣៧ហិកតា ដែលត្រៀមចំណាយប្រាក់ជាង៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បង្កើតជាមជ្ឈមណ្ឌលវិស្សមកាលលំហែកាយទេសចរណ៍អន្តរជាតិ ទីតាំងសន្និសីទអចិន្ត្រៃយ៍នៃវេទិកាប្រជុំហិរញ្ញវត្ថុ សោធននិវត្តន៍អន្តរជាតិ មន្ទីរពេទ្យ មហាវិទ្យាល័យ សុខាភិបាល មគ្គុទ្ទេសក៍ទេសចរ សណ្ឋាគារលំដាប់ផ្កាយ៥ និងបង្កើតជាតំបន់សម្បទានទេសចរណ៍ធំបំផុតនៅកម្ពុជា។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៥ កម្ពុជាស្រូបបានភ្ញៀវ ទេសចរចិនប្រមាណ៧០ម៉ឺននាក់ កើន២៤ភាគរយ ដោយឈរលំដាប់លេខរៀងទី២ បន្ទាប់ពីភ្ញៀវជនជាតិវៀតណាមជាប់លំដាប់លេខ១ ខណៈដែលភ្ញៀវទេសចរសរុបមានចំនួន៤.៨លាននាក់។

ដោយឡែក សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិននៅកម្ពុជាមានចំនួន ប្រមាណ២៧៥,០០០នាក់ កើនឡើង១៣.៦ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥៕

ក្រុមហ៊ុន​ចិន​មាន​គម្រោង​​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ​​នៅ​កម្ពុជា​

ប្រភព៖ kqube

  • ក្រុមហ៊ុន​ចិន​មាន​គម្រោង​​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ​​នៅ​កម្ពុជា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ជីវិតនិងសង្គម
Tags: