ទូរសព្ទ​តម្លៃ​ ៤​ ដុល្លារ​ចាប់​ផ្ដើមចេញ​លក់​នៅ​ចុង​ខែ​នេះ​

កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​ទូរសព្ទ​តម្លៃ​ ៤​ ដុល្លារ​ម៉ូដែល​ Freedom 251 ​បាន​ប្រកាស​ឡើង​នៅ​​ក្នុង​ប្រទេស​ឥណ្ឌា​ ហើយ​​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ឲ្យ​អតិថិជន​ដែល​បាន​កក់​ទុក​នោះ​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ ៣០​ មិថុនា​នេះ​ហើយ។

 

ទូរសព្ទ​តម្លៃ​ ៤​ ដុល្លារ​ចាប់​ផ្ដើមចេញ​លក់​នៅ​ចុង​ខែ​នេះ​

 

​​Freedom 251 មាន​លក្ខណៈ​សម្បត្តិ​មិន​គួរ​ឲ្យ​ជឿ​បើ​ប្រៀប​នឹង​ទូរសព្ទ​ដែល​មាន​តម្លៃ​រាប់​រយ​ដុល្លារ។ វា​មាន​បំពាក់​អេក្រង់​ទំហំ​ ៤​ អ៊ីញ​, កាមេរ៉ា​ក្រោយ​​ ៨MP, កាមេរ៉ា​មុខ​ ៣,២ MP, ថ្ម​ ១៨០០ mAh, CPU ល្បឿន​ ១,៣​ GHz និង​ RAM ទំហំ​ ១GB។ មិន​តែ​ប៉ុណ្ណោះ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៨ GB ថែម​ទៀត​ផង។

 

ស្ថាបនិក​ក្រុមហ៊ុន​ Ringing Bell លោក​ Mohit Goel លើក​ឡើង​ថា ​ទូរសព្ទ​មួយ​គ្រឿង​ៗ​ត្រូវ​ខាត​បង់​អស់​ ១៥១​ ឥណ្ឌា​រូពី​ (ប្រមាណ​ ២​ ដុល្លារ) ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​​ព្រោះ​អាច​​ឲ្យ​ប្រជាជន​ឥណ្ឌា​ក្រីក្រ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ពិភពលោក​បាន៕

 

ចុច​អាន៖ កម្មវិធី​ ១០​ ​ចិន​ស្រដៀងកម្មវិធី​ល្បីៗ​របស់​អាមេរិក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​​​