ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី

​​​​​​​វីរុស​ Zika ​​​​​បាន​​ឆ្លង​​​​ទៅ​កាន់​មនុស្ស​​​​ចំនួន​ ៩៧​ករណី​​​​​ ក្នុង​ ១០ខេត្ត​​នៅ​​ឆ្នាំ​២០១៦ ​​ដោយ​​មេរោគ​កំណាច​នេះ​​​កំពុង​​​រាតត្បាត​​​​ ​និង​សកម្ម​​​​​ក្នុង​ខេត្ត​​ចំនួន​ពីរ​​​​គឺ​​ Beung Kan និង​​ Phetchabun ប្រទេស​ថៃ។​

 

ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី

 

​​​​​​​​​​​​​​​អគ្គនាយក​​​​នៃ​​នាយកដ្ឋាន​​​គ្រប់​គ្រង​ជំងឺ​ឆ្លង​​​​​លោក​​​វេជ្ជបណ្ឌិត​  Amnuay Gajeena អះអាង​ថា​​​​​​​​​​​​​​​ ការ​រីក​រាលដាល​​​​​​​នៃ​​​​​វីរុស Zika ​​កំពុង​ស្ថិត​​ក្រោម​​ការ​គ្រប់​គ្រង​នៅ​ឡើយ​​​ក្នុង​ប្រទេស​ថៃ​​។ លោក​បន្ត​ថា ​”​​​​ករណី​​​នេះ​​​ខុស​​​គ្នា​ដាច់​​ពី​​ស្ថាន​ភាព​​​ Zika នៅ​អាហ្វ្រិកខាងត្បូង ​​ហើយ​​គ្រប់​គ្នា​​ត្រូវ​តែ​​ចៀសវាង​​​កុំ​ឲ្យ​​មូស​ខាំ​ ដែល​​នាំ​​ឲ្យ​​ឆ្លង​មេរោគ”។

 

គួរ​បញ្ជាក់​ថា​ ​​​វីរុស​ Zika ​​បង្ក​​ឲ្យ​កើត​គ្រុន​​​ក្ដៅ​​ ​រមាស់​ស្បែក​ ភ្នែក​​ឡើង​ក្រហម​ ​​ឈឺ​សាច់​ដុំ ​ឈឺ​សន្លាក់ ​អស់​កម្លាំង​​ល្ហិតល្ហៃ និង​ឈឺក្បាល​។ ​វា​អាច​​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​​ជីវិត​​​ក្នុង​ករណី​ធ្ងន់ធ្ងរ​ទៀត​ផង។

 

ចុចអាន៖ ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika

ចុចអាន៖ វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Nation