គ្រូ​បង្វឹក​អង់គ្លេស​លា​ឈប់​​ភ្លាមៗ​ ក្រោយ​ធ្លាក់​ចេញ​ពី​អឺរ៉ូ​

លោកRoy Hodgson​ បាន​សម្រេច​ដើរ​ចេញ​ពី​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​ភ្លាមៗ​បន្ទាប់​ពី អង់គ្លេស បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ធ្លាក់​ចេញ​ពី​កម្មវិធី​អឺរ៉ូ​ ក្រោម​ថ្វី​ដៃ​អ៊ីស្លង់​។

 

គ្រូ​បង្វឹក​អង់គ្លេស​លា​ឈប់​​ភ្លាមៗ​ ក្រោយ​ធ្លាក់​ចេញ​ពី​អឺរ៉ូ​

 

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៤ នាទី​ អង់គ្លេស​មាន​ឱកាស​នាំ​មុខ​១គ្រាប់​មុន​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ​ ប្រធាន​ក្រុម​ Wayne Rooney យ៉ាង​ណា​មិញ​រំលង​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ Ragnar Sigurdsson រក​គ្រាប់​តាម​ស្មើ​ឲ្យ​អ៊ីស្លង់​បាន​វិញ មុន​ពេល​កីឡាករ Kolbeinn ស៊ុត​គ្រាប់​ជ័យ​ជម្នះ​នៅ​នាទី​១៨ ​ល្មម​គ្រប់គ្រាន់​នឹង​ទម្លាក់​អង់គ្លេស​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

 

កុង​ត្រា​របស់​លោក Hodgson ត្រូវ​ផុត​នៅ​បញ្ចប់​អឺរ៉ូ ខណៈ​បុរស​វ័យ​៦៨ឆ្នាំ​ដដែល​ប្រកាស​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ រួម​ជាមួយ​ជំនួយ​ការ​២រូប​ទៀត​មាន​ Ray Lewington និងGary Neville៕

 

គ្រូ​បង្វឹក​អង់គ្លេស​លា​ឈប់​​ភ្លាមៗ​ ក្រោយ​ធ្លាក់​ចេញ​ពី​អឺរ៉ូ​

 

គ្រូ​បង្វឹក​អង់គ្លេស​លា​ឈប់​​ភ្លាមៗ​ ក្រោយ​ធ្លាក់​ចេញ​ពី​អឺរ៉ូ​

 

គ្រូ​បង្វឹក​អង់គ្លេស​លា​ឈប់​​ភ្លាមៗ​ ក្រោយ​ធ្លាក់​ចេញ​ពី​អឺរ៉ូ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal