សម្តេច​តេ​ជោ ហ៊ុន សែន ៖ CPP បន្ត​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP) បន្ត​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោក៍​បាន​បញ្ជាក់​ទៀត​ថា ការ​ផ្លាស់​ប្តូរ​ចាប់ពី​ថ្ងៃ​ទី​០៧ មក​រា ១៩៧៩ មកនេះ គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​ត្រឹមត្រូវ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និង​កំពុង​ដឹកនាំ​ការ​ផ្លាស់​ប្តូរ​នេះ ដោយ​បន្ត​ផ្លាស់​ប្តូរ​ទៅ​មុខ​ទៀត ផ្លាស់​ប្តូរ​ដ៏​ពិតប្រាកដ មិនមែន​ផ្លាស់​ប្តូរ​ដោយ​ភូត​កុហក​នោះ​ទេ ។

ប្រសាសន៍​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ ក្នុង​ពិធី​រំ​ឮ​ក​ខួប​អនុស្សាវរីយ៍​ខួប​លើក​ទី​៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦ ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស (​គ​៨៥) ស្ថិត​ក្នុង​ខណ្ឌចំការមន ៕