សម្តេច​តេ​ជោ ហ៊ុន សែន ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​មិ​ទ្ទិញ​រំ​ឮ​ក​ខួប​អនុស្សាវរីយ៍​ខួប​លើក​ទី​៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ ។

សម្តេច​ក៍បាន​ស្នើ​ឲ្យ​មជ្ឈដ្ឋាន​បរទេស​មួយ​ចំនួន បន្ត​ស្វែង​យល់​ឱ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ ហើយ​ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​ដំណើរការ​ជា​វិជ្ជមាន នៃ​ការ​អនុវត្ត​នីតិរដ្ឋ​របស់​កម្ពុជា ជាមួយនឹង​ការ​គោរព​ដល់​អធិបតេយ្យ​របស់​កម្ពុជា ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​ហ៊ុន សែន ក៍បាន​ប្រកាស​ជា​ថ្មី​ថា គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​សមុទ្រ​ខាងត្បូង ៕