ក្រសួង​ការងារបើកវគ្គពង្រឹងគុណភាព​ និង ​ផលិតភាពការងារ

រាជធានីភ្នំពេញ៖ ​ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានបើកវគ្គបណ្តុះបណ្តាលស្តីពី "​ PQI - ពង្រឹកគុណភាព ​និង ផលិត​ភាពការងារ​ " ក្រោមអធិបតីភាព​ លោក ពេជ សោភ័ន ​រដ្ឋលេខាធិការក្រសួង​ តំណាងរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី​ 28 មិថុនា ​នៅទីស្តីការ​ក្រសួងការងារ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា​ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុង​គោលបំណង ​ជួយអោយ​សិក្ខា​កាម​ ដែលជាអ្នកចុះធ្វើការអនុវត្ត ​ចេះពង្រឹងចំណេះដឹង​ សមត្ថភាពការងារ ​និងភាពជោគជ័យក្នុងគ្រួសារ ​និងកន្លែងការងារ៕