នឹក​​ឃើញ​ម្ហូប​​ចាស់​​ចង់​ឆី មាន​អី​..​.​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​២៧​មិថុនា បន្ទាប់​ពី​ជន​នេះ​បាន​ចាប់​អតីត​សង្សា​របស់​ខ្លួន​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​មួយ​កន្លែង ស្ថិត​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក​ពោធិ៍​វាល ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បំណង​បង្ខំ​រួម​ភេទ ។

ជនសង្ស័យ​ឈ្មោះ​សេង សុវណ្ណ អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ទឹកកក​ពោធិ៍​វាល រីឯ​ស្ត្រី​រង​គ្រោះ​អាយុ​៣២​ឆ្នាំ ស្នាក់​​នៅផ្ទះ​ជួល ក្នុងភូមិ​រំចេក​៤ ​ក្រុង​បាត់ដំបង ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ​ធ្លាប់​ជា​អតីត​សង្សា​នឹង​គ្នា តែ​បាន​បែកបាក់​គ្នា​យូរ​មក​ហើយ ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បុរស​រូប​នេះ ទំនងជា​នឹង​ឃើញ​ឆ្នាំង​ចាស់ ក៏​ព្យាយាម​ទំនាក់ទំនង សុំ​នាង​នេ​ប​និត្យ​ជា​ថ្មី តែ​នាង​មិន​ព្រម ទើប​បុរស​នេះ​ស្វែងរក​តាម​ចាប់​នាង​យក​ទៅ​បង្ខាំង​ទុក ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ក្នុង​រោង​សិប្បកម្ម​ទឹកកក​ខាងលើ ក្នុង​បំណង​បង្ខំ​នាង​រួម​ភេទ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​យ៉ាង​តន់​ហន់​ភ្លាម​ៗ​ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។