តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

ប្រិយមិត្តមានដឹងទេ ថាតាមពិតទៅសណ្តែកបណ្តុះ មិនត្រឹមតែជាបន្លែផ្តល់រសជាតិ ឆ្ងាញ់សំរាប់ផ្សំ ជាមួយអាហារប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនសំរាប់សុខភាពយើងទៀតផង។

គួរឲ្យដឹងថា សណ្តែកបណ្តុះជាប្រភេទបន្លែ ដែលមានកាឡូរីទាប ដោយក្នុងមួយកែវមានត្រឹមតែ៣១កាឡូរី ប៉ុណ្ណោះ ហើយសំបូរប្រូតេអ៊ីន  វីតាមីនB  វីតាមីនK និង C និងសំបូរទៅដោយសារជាតិរ៉ែ ទៀតផង។

បន្ទាប់ប្រិយមិត្តបានជ្រាបខ្លះៗអំពីអត្ថប្រយោជន៍សណ្តែកបណ្តុះរួចរាល់ហើយ Khmerload សូមណែនាំប្រិយមិត្ត អំពីវិធីបណ្តុះសណ្តែកបណ្តុះវិញម្តង។ តាមពិតទៅការបណ្តុះសណ្តែកមានភាពងាយស្រួល អាចធ្វើវាបានដោយខ្លួនឯងនៅផ្ទះ មិនបាច់ត្រូវការដីជីវជាតិសំរាប់ដាំដុះ ដូចជារុក្ខជាតិផ្សេងឡើយ។

តោះយើងមកតាមដាន របៀបបណ្តុះសណ្តែកបណ្តុះងាយៗបែបធម្មជាតិ ដែលណែនាំដោយ មេផ្ទះជើងចាស់ដ៏ចំណានម្នាក់គឺ អ្នកស្រី ប៊ុន ហេង ដែលគាត់មិនត្រឹមតែជាចុងភៅជំនាញអាហារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រីថែមទាំង ប្រសប់ធ្វើអាហារបរទេសទៀតផង។

ដូចនេះ កុំឲ្យខាតពេលយូរ យើងមកមើលពីរបៀបធ្វើទាំងអស់គ្នា៖

ជំហ៊ានទី១

សណ្តែកបណ្តុះ គឺធ្វើឡើងពីសណ្តែកខៀវ  និងមិនត្រូវការសំភារៈច្រើនសុំាញុំានោះទេ ដូចនេះជាកិច្ចសាកល្បងប្រិយមិត្តអាចទៅផ្សាររកទិញ សណ្តែកខៀវ និង ស្លឹកឈូក ឬក៏ស្លឹកចេកក៏បាន បន្ទាប់មកអនុវត្តតាមជំហ៊ានងាយៗដូចខាងក្រោម៖

យើងអាចយកសណ្តែកខៀវតែ១ខាំ  ឬ២ខាំមកអនុវត្តន៍បានហើយ។ ជាដំបូងយើងត្រូវដាក់សណ្តែកខៀវទាំងនោះ ចាក់ចូលទៅក្នុងចានដែកមួយ ដោយកុំទាន់អាលលាងសណ្តែកទាំងនោះ យើងត្រូវមើលថាតើសណ្តែកទាំងនោះ មានគ្រាប់ស្អុយ  ដុះផ្សិត ឬបែកក៏អត់  ហើយបើមានត្រូវរើសចេញ ឧទាហរណ៍ដូចរូបខាងក្រោម។

ជំហ៊ានទី២

បន្ទាប់អ្នកពីរើសគ្រាប់ទាំងនោះចេញរួចហើយ យើងត្រូវលាងទឹកសណ្តែកទាំងនោះ លាងតែ១ទឹកបានហើយ ដើម្បីជម្រះកម្ទេចតូចៗផ្សេងៗដែលមាន លើសំបកសណ្តែក។ បន្ទាប់ពីលាងរួចហើយ យើងគប្បីដាក់វាចូលក្នុងកូនឆ្នាំងមួយ រួចហើយដាក់ទឹកត្រាំសណ្តែកឲ្យវាលេចល្មម បន្ទាប់មកគ្របវាទុក រយៈពេលមួយសន្ទុះ រយៈពេលចន្លោះពី ៥ម៉ោង ទៅ៨ម៉ោង ដើម្បីឲ្យវាដុះពន្លកចេញមក។

ប៉ុន្តែ បើអ្នកចង់ឲ្យសណ្តែកបណ្តុះអ្នក ចេញលទ្ធផលមករឹតតែមានគុណភាព និងថ្លោះល្អទៀតនោះ អ្នកស្រីមេផ្ទះខាងលើ សូមណែនាំឲ្យអ្នកដាក់ត្រាំសណ្តែកទាំងនោះ ចូលក្នុងកំប៉ុងទឹកដោះគោម្សៅរបស់កូនក្មេង  បើសិនជាអ្នកមានវា ព្រោះថាវានឹងមានលទ្ធផលល្អជាង  ដោយសារវាអាចរក្សាសីតុណ្ហភាព  និងកម្តៅបានល្អជាងការដាក់ក្នុងឆ្នាំង។

ជំហ៊ានទី៣

បន្ទាប់ពីរក្សាទុករយៈពេល ៥ទៅ៨ម៉ោងរួចមក អ្នកនឹងឃើញថាវាចាប់ផ្តើមដុះពន្លកចេញមក  ដូចនេះយើងត្រូវយកវាមកលាងទឹកចេញម្តងទៀត  ប៉ុន្តែលើកនេះយើងមិនចាំបាច់ត្រាំវាទុកទៀតទេ  គឺយើងត្រឹមលាងវា ១ទឹកហើយ សម្រឹតទឹកចេញឲ្យអស់ទុកត្រឹមតែឲ្យផ្សើមៗពន្លកសណ្តែកតែប៉ុណ្ណោះ។ រួចមកយើងក៏យកស្លឹកឈូក ឬក៏ស្លឹកចេក គ្របពីលើសណ្តែក  ដើម្បីឲ្យវារក្សាសីតុណ្ហភាព ហប់ល្អជាងលើកមុន បន្ទាប់ពីគ្របស្លឹកនោះហើយ យើងក៏គ្របគម្របឆ្នាំងឲ្យជិត បន្ទាប់មកទុកវា ពី៥ទៅ៨ម៉ោងដដែល។

ជំហ៊ានទី៤

ដល់ពេលកំណត់ យើងបើកឆ្នាំងនោះមើលម្តងទៀតទៅ ក៏ឃើញថាសណ្តែក បានដុះពន្លកវែងជាងមុន និងឃើញថាមានសណ្តែកខ្លះ បានរបូតក្បាលពណ៌ខៀវចេញ ដែលជាលទ្ធផលបង្ហាញថា សណ្តែយើងកំពុងលូតលាស់បានល្អហើយ ដូចនេះយើងក៏អនុវត្តន៍ដដែល ដូចជំហ៊ានទី៣  គ្រាន់តែបន្ថែមបន្តិច គឺយកវាមកលាងហើយ យើងប្រមូលក្បាលពណ៌ខៀវដែលរបូតនោះចោល។  សូមបញ្ជាក់ថា គឺយកតែក្បាលខៀវដែលរបូតចេញក្រៅស្រាប់តែប៉ុណ្ណោះ  រួចសម្រឹតទឹកចេញ បន្ទាប់មកគ្របជាមួយស្លឹកឈូកគ្របទុកបន្តទៀត  ដោយប្រើរយៈពេលដដែល ​និងអនុវត្តន៍ជំហ៊ានទី៤នេះដដែលៗរយៈពេល២ថ្ងៃ  ក្នុងមួយថ្ងៃលាង៣ដង  ដូចនេះសណ្តែកដែលអ្នកបណ្តុះនោះ  គឺវានឹងចេញលទ្ធផលវែងល្មមអាចញុំាបានហើយ។

ជំហ៊ានទី៥

គឺជាជំហ៊ានបញ្ចប់ និងត្រូវឲ្យអ្នកកត់សម្គាល់ ឬអាចនិយាយបានថា បម្រាម។ បើចង់ឲ្យសណ្តែកបណ្តុះ ដុះបានល្អសស្អាត និងមានគុណភាព យើងត្រូវអនុវត្តន៍ លាងសណ្តែក ក្នុងមួយថ្ងៃ៣ដង ព្រឹក ថ្ងៃ ល្ងាច និង គ្របវាទុកទៅតាមជំហ៊ានខាងលើ  រីឯមួយទៀតវិញ បើអ្នកចង់ឲ្យសណ្តែកដុះបានវែង ដូចដែលបានលើកឡើងខាងលើ  គឺអនុវត្តន៍ជំហ៊ានទី៤នេះដដែលៗ រយៈពេល២ទៅ៣ថ្ងៃ តែបើគិតចង់បាន សណ្តែកបណ្តុះប្រវែងខ្លីវិញ  យើងអនុវត្តន៍វាត្រឹមតែ ១ទៅ២ថ្ងៃបានហើយ។

សរុបមក មិនថាបណ្តុះសណ្តែកនោះរយៈពេល ២ថ្ងៃ ឬក៏៣ថ្ងៃនោះទេ គឺអាចញុំាបានដូចគ្នា គ្រាន់តែទៅតាមចំណង់ចំណូលចិត្ត អ្នកខ្លះចូលចិត្តញុំា សណ្តែកបណ្តុះខ្លី និងអ្នកខ្លះចូលចិត្តញុំាសណ្តែកបណ្តុះវែងតែប៉ុណ្ណោះ។

ជាចុងក្រោយ អ្នកស្រី ប៊ុន ហេង ក៏សូមអគុណដល់ខ្មែរឡូត ដែលបានផ្តល់ឱកាស ឲ្យអ្នកស្រីបានចែករំលែកចំណេះដឹង និងបទពិសោធន៍មួយចំនួន ទៅកាន់ប្រិយមិត្ត ខ្មែរឡូតទាំងអស់។ ហើយខ្មែរឡូត ក៏សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា នឹងទទួលបានបទពិសោធន៍ថ្មី ព្រមទាំងជោគជ័យក្នុងការបណ្តុះសណ្តែកបណ្តុះ ដោយខ្លួនឯងនៅផ្ទះ ទៅតាមជំហ៊ានដែលបានណែនាំផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!

តាមពិតចឹងសោះ! តោះរៀនបណ្តុះ «សណ្តែកបណ្តុះ»​ នៅផ្ទះដោយខ្លួនឯង!