សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​

6 Videos


សុខ មុន្នីរក្សា តែងតែមានវត្តមាននៅឆាកប្រគុំតន្ត្រី តាមស្ថានីយ៍ទូរទស្សន៍នានា ជាក់ស្តែងកាលពីសប្តាហ៍មុន នាងបានបង្ហាញខ្លួន នៅលើឆាកប្រគុំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន ។ជាមួយនឹងវត្តមានថ្មីនេះ ស្រាប់តែមានពត៌មានថា សុខ មុន្នីរក្សា ត្រៀមខ្លួននឹងចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយ ។

P9

សុខ មុន្នីរក្សា បានបញ្ជាក់ប្រាប់ថា ពិតជាមានអ្នកហៅនាងចូលច្រៀងនៅក្នុងផលិតកម្មមែន ប៉ុន្តែនាងនៅ ស្ទាក់ស្ទើរក្នុងចិត្ត ។ តើមានមូលហេតុអ្វីដែលធ្វើឲ្យ សុខ មុន្នីរក្សា ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចូលច្រៀងក្នុងផលិតកម្ម ? ពីព្រោះថា អ្នកសិល្បៈជាច្រើនចង់ចូលច្រៀងនៅក្នុងផលិតកម្មណាស់ តែគ្មានសំណាង ។

សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​

សុខ មុន្នីរក្សា បានឲ្យដឹងថា មូលហេតុដែលនាងមិនទាន់សម្រេចចិត្តភ្លាមៗនោះ ដោយសារតែ មិនទុកចិត្តខ្លួនឯង ពីព្រោះសម្លេងរបស់ខ្លួនមិនល្អ អាចច្រៀងបានត្រឹមតែនៅក្នុងកម្មវិធីកំសាន្តក្នុងនាមជាតារាកិត្តិយស តែប៉ុណ្ណោះ ខ្លាចចូលផលិតកម្មគឺមិនមានអ្នកចាប់អារម្មណ៍ ចាំមើលមួយរយៈពេលទៀតសិន បើមានការជឿងជាក់អាចនឹងទទួលយកក៏ថាបាន ។

សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​

សុខ មុន្នីរក្សា ត្រូវបានគេស្គាល់ខ្លាំង បន្ទាប់ពីនាងសម្តែងឈុតខារ៉ាអូខេមួយបទ ដែលមានចំណងជើងថា «មានប្រពន្ធហើយម្តេចមកកុហក » និងបទ «ថែប្តីខ្ញុំផង » ។ មកទល់ពេលនេះ សុខ មុន្នីរក្សា ថតរឿងបានចំនួន៥រឿងហើយ និងរឿងចុងក្រោយ ដែលនាងកំពុងថតនេះ មានចំណងជើងថា « ស្នេហ៍ចាំជាតិ »ដែល កំពុងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ឆ្នាំនេះ សុខ មុន្នីរក្សា មានវ័យ២៥ឆ្នាំហើយ នាងគឺជាបងប្អូនជីដូនមួយរបស់តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ៕ អាលីណា

សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​
សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​
សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​
សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​
សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​
សុខ មុន្នី​រក្សា ថា មិនទាន់​ជឿជាក់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត