អ្នកគាំទ្រ វាយបកទៅ ប៉ែន ចំរ៉ុង ភ្លាមៗ ពេលឃើញទឹកភ្នែក ឆយី ត្រូវមើលថែកូនតែម្នាក់ឯង (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីស៊ីអារម្មណ៍ របស់ស្ថានីយ៍ទូរទស្សន៍ PNN បានចាក់ផ្សាយនូវកិច្ចសម្ភាសន៍ជាមួយនឹង តារា២ដួង គឺអ្នកនាង ឆយី និងអ្នកនាង ប៊ីរីយ៉ា ដែលឡើងបង្ហាញពីអារម្មណ៍របស់ពួកគេ ក្នុងនាមជាអ្នកម្តាយទាំងវ័យក្មេង។

ចំពោះកិច្ចសម្ភាសន៍នោះដែរ ទស្សនិកជនបានចាប់អារម្មណ៍ជាងគេ គឺអ្នកនាង ឆយីតែម្តង ព្រោះតែរូបនាង មានជីវិតកំសត់ជាង អ្នកនាង ប៊ីរីយ៉ា ដែលត្រូវពរពោះទ្រាំលំបាកវេទនា និងនៅមើលកូនតែម្នាក់ឯងទៀត គ្មានស្វាមីនៅក្បែរ ដូចជាអ្នកដទៃ។ ហើយខណៈពេលកំពុងនិយាយនោះដែរ រូបនាង ក៏បានបង្ហូរទឹកភ្នែក នៅក្នុងកម្មវិធី ពេលរំលឹកនូវរឿងដ៏ឈឺចាប់របស់នាងកន្លងមក។ 

ក្រោយពីបានមើលវីដេអូនេះហើយ អ្នកលេងបណ្តាញសង្គម ក៏បានអានិតទៅលើអ្នកនាង ឆយីជាពន់ពេក ដែលត្រូវដើរតួជាម្តាយផង និងជាឪពុកផង។ ជាពិសេស ពួកគេក៏បានបង្វែរសាច់រឿងភ្លាមៗ ទៅកាន់ពិធីករប្រុសដែលបានសាកសួរ ពីជីវិតរបស់អ្នកនាងឆយី គឺលោក ប៉ែន ចំរ៉ុង ដោយបានសរសេរថា "រូបលោកមានអារម្មណ៍យ៉ាងណា ពេលឃើញនារីម្នាក់ត្រូវពរពោះ និងមើលថែខ្លួនតែម្នាក់ឯង ដោយគ្មានស្វាមីនៅក្បែរនោះ"។ ហើយក៏មានមតិជាច្រើន បានវាយប្រហារយ៉ាងចាស់ដៃ ទៅកាន់លោក ប៉ែន ចំរ៉ុងផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ឆយី ក៏ធ្លាប់បង្ហាញអារម្មណ៍ខ្លោចចិត្ត អាណិត ភិន សុដាលីស ពេលប៉ែន ចំរ៉ុង ប្តឹងលែងលះទាំងពរពោះកូនក្នុងផ្ទៃផងដែរ។

ខណៈដែលពាក្យបណ្តឹងប្តឹងលែងលះភរិយា នាង ភិន សុដាលី ពីសំណាក់លោក ប៉ែន ចំរ៉ុង ដែលត្រូវបានមនុស្ស មួយចំនួនឲ្យងារថា ជាប្តីហេងស៊យ ត្រូវបានធ្លាក់ចូលដៃតុលាការ និងបានកោះហៅឲ្យភាគីទាំងពីចូលខ្លួន បំភ្លឺនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ទើបបញ្ចប់នោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកមេម៉ាយកូនមួយ ធ្លាប់រងនូវការឈឺចាប់ រាប់មិនអស់នាង ឆយី បានសរសេរបង្ហាញពីទស្សនៈ ផ្ទាល់ខ្លួនជុំវិញរឿង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ថា «ទះដៃម្ខាងវាមិនឮទេ ខ្ញុំទទួលស្គាល់..តែមនុស្សស្រី នៅតែទន់ខ្សោយ ជាងមនុស្សប្រុសផ្នែកផ្លូវចិត្ត ...»។

គ្រប់យ៉ាង រាល់បញ្ហាចំពោះមុខ... មានភាពក្លាហាន មានភាពរឹងមាំ ហ៊ានទទួលខុសត្រូវ នឹងទង្វើខ្លួនឯង ទ្រាំរស់ទាំងភាពអាម៉ាស់ អ្វីដែលឈឺចាប់បំផុត គឺកូន ដែលកើតមក មិនបានឮពាក្យថា ប៉ាស្រលាញ់កូន ប៉ានឹងថែរក្សារកូន ប៉ាចង់ឱបកូន នាងសុខចិត្តមានឈ្មោះថា កូនអកត្តញ្ញូ ដើម្បីប្រុសម្នាក់ដែលនាងស្រឡាញ់ តែអ្វីដែលនាងជ្រើសនឹងលះបង់ បានមកវិញគឺ សូន្យ .!»។

អតីតតារាសម្តែង មានកូនអត់ប្តីនាង ឆយី បាននិយាយទៀតថា «នាងរស់នៅដោយការមើលងាយ ពីមនុស្សជុំវិញខ្លួន តើនាងត្រូវទៅខាងណា ឪពុកម្តាយក៏មិនត្រូវគ្នា ប្តីក៏ប្តឹងលែង តើជីវិតម្តាយកូនគេ ត្រូវរស់រំពឹងអី...ទោះបីនាងខុសធ្ងន់យ៉ាងណា ក៏គួរតែកំដរនាងឲ្យឆ្លងទន្លេដ៏ធំមួយនេះឲ្យផុតសិនទៅបានអត់ ? ពោះធំគ្មានប្តី កូនកើតមកចំពេល ម៉ែឪលែងលះគ្នា តាយាយ មិនទទួលស្គាល់ ត្រូវរស់ពឹងលើកំលាំងកាយ គ្មានកំលាំងចិត្ត រស់នៅក្នុងភពងងឹត...!»។

ជាមួយគ្នានេះដែរ អ្នកមេម៉ាយចាយរាង ឆយី ក៏បានលើកជាសំណួរថា «តើអ្នកណាយល់ពីអារម្មណ៍មួយនេះ ឲ្យច្បាស់ក្រៅពីសាមីខ្លួន អ្នកធ្លាប់ឆ្លងកាត់ ទើបយល់វាបាន...វេនាជាងធ្លាក់នរក១៨ជាន់ទៀត ...ឈឺណាស់ វេនាណាស់ ...ទំរាំឆ្លងផុតស្ទើរមិនរស់...ផ្តល់កំលាំងចិត្តឲ្យនាងផង កុំរុញនាងឲ្យធ្លាក់ក្នុងភពងងឹតទៀត ជួយនាងឲ្យឆ្លងផុតសមុទ្រទុក្ខនេះផង... love u sis...pls be strong my girl ..!»។

សូមជម្រាបថា កាលពីព្រឹកមិញនេះ តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស បានបង្ហាញមុខចូលខ្លួនបំភ្លឺ នៅតុលាការដូចការគ្រោងទុក។ ប៉ុន្តែទន្ទឹមគ្នានៃការចូលខ្លួនទៅបំភ្លឺនេះដែរ ក៏មានមតិពីមហាជនជាច្រើន បានស្នើឲ្យតារាប្រុស លោក ប៉ែន ចំរ៉ុង គួរពិចារណាជាថ្មី លើការប្តឹងលែងលះភរិយា ដែលនាងកំពុងមានផ្ទៃពោះ ប្រមាណជាង៣ខែហើយនោះ។ ជាមួយគ្នានេះ មន្រ្តីតុលាការក៏បានសម្រុះសម្រួល ដើម្បីឲ្យពួកគេទាំងពីរ ជានាគ្នាវិញដែរ ប៉ុន្តែបើតាម ប៉ែន ចំរ៉ុង គឺលោកប្រហែលជាមិនអាចបន្ត ជីវិតជាប្ដីប្រពន្ធ ជាមួយ ភិន សុដាលីស បានវិញឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload