Crystal និង Marseille យល់ព្រមលើតម្លៃខ្លួន៣៨លានអឺរ៉ូសម្រាប់ Batshuayi

ក្លិប Crystal Palace បានយល់ព្រមលើតម្លៃខ្លួន៣៨លានអឺរ៉ូ (ស្មើនឹង៤១,៨លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Marseille ដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Michy Batshuayi ខណៈដែលក្លិបរបស់ក្របខ័ណ្ឌ Premier League club មួយនេះ ក៏សង្ឃឹមថា នឹងបំពេញកិច្ចព្រមព្រៀងជាមួយនឹងអ្នកចាំទី Steve Mandanda និងខ្សែបម្រើ Andros Townsend របស់ក្លិប Newcastle ផងដែរ។

Michy-Batshuayi-ft16

Batshuayi ដែលបានរកគ្រាប់បញ្ចូលទីក្នុងពេលក្រុមជម្រើសជាតិបែលហ្ស៊ិក ទទួលជ័យជម្នះ ៤-០ លើក្រុមជម្រើសជាតិហុងគ្រី ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីថ្ងៃអាទិ្យនោះ បានក្លាយជាគោលដៅទិញពីរសំណាក់ក្លិបពីរក្នុងពេលបើកទីផ្សារដោះដូរកីឡាករនេះ ក្រោយពីក្លិប Marseille របស់បារាំង បានបញ្ជាក់ថា រូបគេនឹងចាកចេញកីឡដ្ឋាន Stade Vélodrome នៅរដូវក្តៅនេះ។

ក្លិប West Ham បានដាក់សំណើមួយដែលមានតម្លៃខ្លួន៤០លានអឺរ៉ូ កាលពីខែឧសភា និងនៅតែសង្ឃឹមថា អាចចុះហត្ថលេខាជាមួយនឹងរូបគេ ខណៈដែលក្លិប Juventus ក៏បានដាក់សំណើក្នុងតម្លៃខ្លួនច្រើនជាង៣០លានអឺរ៉ូ ផងដែរសម្រាប់កីឡាកររូបនេះ ដែលបានរកគ្រាប់បាល់បញ្ចូលទី១៧គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន។

ប៉ុន្តែ លោក Steve Parish សហម្ចាស់កម្មសិទ្ធិក្លិប Crystal Palace ហាក់បានទទួលជ័យជម្នះក្នុងការប្រជែងទិញនេះ ក្រោយពីបានដាក់សំណើដោផ្ទាល់ទៅកាន់ប្រធានក្លិប Marseille លោក Vincent Labrune៕

ប្រភពព័ត៌មាន៖ The Guardian