អេស្ប៉ាញ​និង​អង់គ្លេស​ធ្លាក់​ចេញ​ពី​ Euro 2016 ដូចគ្នា

ក្នុងការប្រកួតវគ្គ១៦ Euro 2016 កាលពីយប់មិញក្រុមជម្រើសជាតិអេស្ប៉ាញបាត់បង់ឱកាសឆ្លងទៅវគ្គបន្តទៅហើយក្រោយបរាជ័យដោយលទ្ធផល០ទល់នឹង២ក្រោមដៃក្រុមជម្រើសជាតិអ៊ីតាលី ។

ដោយក្នុងការប្រកួតនេះមួយគ្រាប់បើកឆាករបស់ក្រុមអ៊ីតាលីស៊ុតដោយខ្សែការពារកណ្ដាលគឺកីឡាករ Giorgio Chellini នៅនាទី៣៣ខណៈមួយគ្រាប់ទៀតស៊ុតដោយខ្សែប្រយុទ្ធ Granziano Pele នៅនាទី៩០ ។

ដោយឡែកមួយគូទៀតគឺក្រុមជម្រើសជាតិអង់គ្លេសក៏គ្មានឱកាសឡើងទៅលេងវគ្គបន្តដែរព្រោះរងបរាជ័យដោយលទ្ធផល១ទល់នឹង២ក្រោមដៃក្រុមជម្រើសជាតិអ៊ីស្លង់ ។

អ្វីដែលហួសចិត្តសម្រាប់ការប្រកួតនេះក្រុមជម្រើសជាតិអង់គ្លេសជាអ្នកបើកការនាំមុខមុនតាំងពីនាទី៤ដោយកីឡាករ Wayne Rooney ( ប៉េណាល់ទី ) តែផ្ទុយទៅវិញអង់គ្លេសបែរជាធ្វេសប្រហែសឲ្យអ៊ីស្លង់អាចរកបាន២គ្រាប់មកវិញដោយមួយគ្រាប់ដំបូងនៅនាទី៦ដោយកីឡាករ Ragnar Sigurdsson និងមួយគ្រាប់ទៀតរបស់អ៊ីស្លង់រកបាននៅនាទី១៨ដោយកីឡាករ Kolbeinn Sigporsson ។

ខាងក្រោមជាគូប្រកួតសម្រាប់វគ្គ៨ក្រុមនៃព្រឹត្តិការណ៍ Euro ៖

Poland vs Portugal

Wales vs Belgium

Germany vs Italy

France vs Iceland

អត្ថបទ ៖ វិចទ័រ

  • អេស្ប៉ាញ​និង​អង់គ្លេស​ធ្លាក់​ចេញ​ពី​ Euro 2016 ដូចគ្នា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:វីដេអូ
Tags: