បង្អែម​ផ្លែ​អាយ​ល្ពៅ និង​ដំឡូង​ជ្វា​ពណ៌​ស្វាយ​អប់​ក្លិន​ទឹកខ្ញី​ផ្អែម

បង្អែម​ផ្លែ​អាយ​ល្ពៅ និង​ដំឡូង​ជ្វា​ពណ៌​ស្វាយ​អប់​ក្លិន​ទឹកខ្ញី​ផ្អែម

គ្រាន់តែឃើញ រូបភាពខាងក្រោមនេះភ្លាម លោកអ្នកប្រាកដជាចង់ដឹងថាវាជាបង្អែមអ្វីដែរ។ នេះគឺជាបង្អែមផ្លែអាយល្ពៅ និងដំឡូងជ្វាពណ៌ស្វាយដែលគេស្រូបលាយទឹកស្ករខ្ញី។

ដោយ គ្រាន់តែចំណាយពេល៣០នាទី និងថវិកាទិញគ្រឿងផ្សំដូចជា ល្ពៅ២ខាំ ដំឡូងជ្វា២,៥ខាំ ម្សៅអង្ករ១២០ក្រាម ស្ករត្នោត៥០ក្រាម គ្រាប់ពោតក្រៀម៥០ក្រាម ខ្ញីកន្លះមើម ទឹក១កូនឆ្នាំង និងស្ករក្រាម៩០ក្រាម។

ល្ពៅ និងដំឡូងជ្វាត្រូវយកទៅចំហុយ ឲ្យទន់ដោយឡែកពីគ្នា។ ល្ពៅដែលចំហុយរួចត្រូវកិនឲ្យម៉ដ្ឋ រួចលាយជាមួយម្សៅអង្ករ ហើយខ្ចប់ស្ករត្នោតធ្វើស្នួល រួចលញ់ជាកូនបាល់មូលៗទំហំធំជាងផ្លែអាយបន្តិច។ ដាំទឹកស្ករក្រាមជាមួយគ្រាប់ពោតក្រៀម រួចដាក់ចំណិតខ្ញីចូល។ នៅពេលដែលគ្រាប់ពោតឡើងទន់ ត្រូវដាក់ដុំល្ពៅ និងម្សៅដែលលញ់រួចចូលក្នុងឆ្នាំទឹកស្ករ ដោយទុកវាឲ្យឆ្អិនប្រមាណ៥ទៅ១០នាទី ហើយទុកឲ្យវាត្រជាក់។ នៅពេលទទួលទាន បន្ថែមចំណិតដំឡូងជ្វាពណ៌ស្វាយក្នុងបង្អែមខាងលើជាការស្រេច៕

ប្រភព៖ iknow

  • បង្អែម​ផ្លែ​អាយ​ល្ពៅ និង​ដំឡូង​ជ្វា​ពណ៌​ស្វាយ​អប់​ក្លិន​ទឹកខ្ញី​ផ្អែម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ចំនេះដឹង
Tags: