លោក​​​ កឹម សុខា រំឭកខួប​​​គម្រប់​​​មួយ​​​ខែ​​​​​​នៃ​​​ការ​​​សម្ងំលាក់ខ្លួន​​​​​​ក្នុង​​​ទី​​​ស្នាក់​​​ការ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិរំឭកខួបគម្រប់មួយខែនៃការសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់បក្សលោកក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយគ្មានការប្រាប់ឲ្យដឹងពីគម្រោងចាកចេញនោះឡើយ រីឯអាជ្ញាធរវិញបង្ហាញជំហរស្ទាក់ស្ទើរនៅក្នុងការចាប់ខ្លួនលោក។ លោក កឹម សុខា បាននិងកំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិតាំងពីថ្ងៃទី២៦ ខែឧសភាមកម្លេ៉ះ ជាពេលដែលនគរបាលបានព្យាយាមសម្រុកចូលទៅក្នុងទីស្នាក់ការនេះដើម្បីចាប់ខ្លួនលោក ដោយសារលោកមិនបានបង្ហាញខ្លួននៅក្នុងតុលាការទាក់ទិនរឿងស្នេហា លួចលាក់ដែលអាជ្ញាធរខិតខំសើុបអង្កេតយ៉ាងយកចិត្តទុកដាក់តាំងពីខែមីនាមក។ លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកជាន់ខ្ពស់បំផុតនៅគណបក្សប្រឆាំងបន្ទាប់ពីលោកប្រធាន សម រង្ស៊ី និងលោក កឹម សុខា នោះ បានលើកឡើងនៅក្នុងសុន្ទរកថាមួយខាងក្រៅទីស្នាក់ការកណ្តាលបក្សកាលពីព្រឹកម្សិលមិញថា “យុទ្ធសាស្ត្ររបស់យើងគឺត្រឹមត្រូវ”។ អ្នកគាំទ្របាននិងកំពុងការពារនៅខាងក្រៅទីស្នាក់ការនេះចាប់តាំងពីលោក កឹម សុខា បានទៅពួនសម្ងំលាក់ខ្លួនមកម្លេ៉ះ។ លោក ប៉ុល ហំម បានលើកឡើងទៀតថា ការជម្នះរបស់លោក កឹម សុខា នៅក្នុងការប្រឈមនឹងការបំផិតបំភ័យ គឺជាការខិតខំដើម្បីបញ្ចប់ការធ្វើទុកបុកម្នេញម្តងហើយម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជាមកលើ់គណបក្សប្រឆាំងនៅកម្ពុជាអំឡុងពេលបោះឆ្នោត ប៉ុន្តែនៅតែរំពឹងថានឹងឈ្នះនៅថ្ងៃបោះឆ្នោត។ លោកបានថ្លែងថា “យើងមិនមែនគ្រាន់តែមកដើម្បីការពារមេដឹកនាំ កឹម សុខា ទេ ប៉ុន្តែ ថែមទាំងមកដើម្បីទាមទារឲ្យមតិជាតិ និងអន្តរជាតិឃើញថា ស្ថានភាពនយោបាយមិនទាន់ល្អគ្រប់គ្រាន់ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឡើយទេ”។ មន្ត្រីគណបក្សសង្គ្រោះជាតិបានគេចវេះម្តងហើយម្តងទៀតពីសំណួរថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីជួយឲ្យលោក កឹម សុខា បានចេញពីកន្លែងលាក់ខ្លួនមកវិញទោះជាយ៉ាងណាកូនស្រីរបស់អនុប្រធានគណប្រឆាំងរូបនេះ បានលើកឡើងកាលពីដើមខែនេះថា មានតែការបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមរយៈតុលាការលើមន្ត្រី និងសកម្មជនគណបក្សប្រឆាំងឲ្យបានសព្វគ្រប់ទេ ទើបអាចឃើញលោកដើរចេញមកវិញបាន។ ប៉ុន្តែ ខណៈលោក កឹម សុខា ទំនងជានៅពូនសម្ងំលាក់ខ្លួន រហូតទាល់តែរដ្ឋាភិបាលសម្រេចចាប់ខ្លួន ឬអនុញ្ញាតឲ្យលោករួចខ្លួន ហើយមេដឹកនាំគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនមិនខ្វល់នឹងអ្វីដែលលោក កឹម សុខា កំពុងធ្វើនោះមានការលេចឡើងជាសំណួរកាន់តែខ្លាំងថា តើតាមពិតទៅនរណានឹងទទួលបានផលប្រយោជន៍ពីការប្រឈមមុខដាក់គ្នានេះ។ លោក អៀ សុផល អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ” និងជាសាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អេនជឺឡេស បានមានប្រសាសន៍ថា “គ្មាននរណាទទួលបានប្រយោជន៍ទេ គឺខាតបង់ទាំងអស់គ្នា”។ លោកបានបន្ថែមថា”លោក កឹម សុខា មិនអាចចេញមកខាងក្រៅដើម្បី ឃោសនាបានឡើយ។គណបក្សប្រជាជនកម្ពុជាទំនងជាធ្វើអ្វីតាមអំពើចិត្តរហូតមកទល់ពេលនេះ ដោយគំរាមចាប់ខ្លួន ប៉ុន្តែមិនបានសម្រេច។គ្រប់ភាគីសុទ្ធតែបាត់បង់កិត្តិយស។កម្ពុជាគឺជាអ្នកបាត់បង់កិត្តិយសធំជាងគេ […]

The post លោក​​​ កឹម សុខា រំឭកខួប​​​គម្រប់​​​មួយ​​​ខែ​​​​​​នៃ​​​ការ​​​សម្ងំលាក់ខ្លួន​​​​​​ក្នុង​​​ទី​​​ស្នាក់​​​ការ appeared first on The Cambodia Daily.