ស្ត្រីម្នាក់​​ត្រូវ​​​តុលាការ​​ចោទ​​​ប្រកាន់​​​​​ទាក់​​ទិន​​សារ​បង្ហោះ​​​​លើ​​​​ហ្វេស​ប៊ុក​​​​ថា នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្លាប់

កាលពីម្សិលមិញ សាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់ស្ត្រីក្នុងមូលដ្ឋានម្នាក់ពីបទជេរប្រមាថ បន្ទាប់ពីបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់គាត់ដែលអះអាងមិនពិតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ហើយបានអំពាវនាវឱ្យសាធារណជនជួយអបអរសាទរ។ សារមួយបង្ហោះកាលពីថ្ងៃអង្គារ លើទំព័រហ្វេសប៊ុករបស់ស្ត្រីឈ្មោះ ប៉ាង ស៊ីណា ដែលប្រើឈ្មោះ ស៊ីណា នាគមាស មានខ្លឹមសារថា “ហ៊ុន សែន ងាប់ហើយធ្លាក់យន្តហោះ សូមចូលរួមត្រេកអរផងដែលបានងាប់”។ សារនេះអមដោយរូបថតថ្មីមួយសន្លឹករបស់លោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកអង្គុយលើយន្តហោះ និងមួយសន្លឹកទៀតជារូបលោកនាយករដ្ឋមន្ត្រីដាក់ក្នុងកម្រងផ្កាក្នុងពិធីបុណ្យសព។ សារស្រដៀងគ្នាមួយដែលបង្ហោះកាលពីថ្ងៃទី៥ ខែមិថុនា បានអះអាងថា លោក ហ៊ុន សែន បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅតាមផ្លូវឆ្ពោះទៅប្រទេសម៉ាឡេស៊ី។ លោក ទូច សុភក្តី អ្នកនាំពាក្យសាលាដំបូងខេត្តនេះបានឱ្យដឹងថា “ស្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទប្រមាថថ្នាក់ដឹកនាំ ហើយពេលនេះគាត់កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ”។ អ្នកនាំពាក្យរូបនេះបានបន្តថា ស្ត្រីរូបនេះត្រូវបានប្រកាន់ពីបទជេរប្រមាថជាសាធារណៈ និងបទជេរប្រមាថក្រោមក្រមព្រហ្មទណ្ឌ។ បទចោទប្រកាន់ទី១ ត្រូវពិន័យជាប្រាក់ ១០ លានរៀល ប្រហែល ២.៥០០ ដុល្លារ។ បទចោទប្រកាន់ទី២ ត្រូវពិន័យជាប្រាក់ […]

The post ស្ត្រីម្នាក់​​ត្រូវ​​​តុលាការ​​ចោទ​​​ប្រកាន់​​​​​ទាក់​​ទិន​​សារ​បង្ហោះ​​​​លើ​​​​ហ្វេស​ប៊ុក​​​​ថា នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្លាប់ appeared first on The Cambodia Daily.