Luhan ស្រែក​ដាក់​អ្នក​បើក​ Taxi ខ្លាំង​ៗ ដោយ​ដឹក​អ្នក​គាំទ្រ​ខ្លួន​មិន​ប្រយ័ត្ន

Luhan អតីត​សមាជិក​ក្រុម EXO បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​អ៊ីនធឺណិត បន្ទាប់​ពី​វីដេអូ​​របស់​គេ​ស្រែក​ថា​ឲ្យ​អ្នក​បើក​ Taxi ​ម្នាក់​មិន​ប្រណី​ដៃ​បាន​ធ្លាយ​ចេញ​​ កាល​ពី​ពេល​ថ្មី​ៗ។

 

Luhan ស្រែក​ដាក់​អ្នក​បើក​ Taxi ខ្លាំង​ៗ ដោយ​ដឹក​អ្នក​គាំទ្រ​ខ្លួន​មិន​ប្រយ័ត្ន

 

វីដេអូ​ដែល​មាន​រយៈពេល​មិន​ដល់​៣០​វិនាទី​បាន​ថត​នៅ​ទីក្រុង Hengdian ស្ថិត​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន។ វា​បាន​បង្ហាញ Luhanដើរ​ទៅ​កាន់​ឡាន​ដឹក​​​អ្នក​ដំណើរ​មួយ​​ដែល​កំពុង​ដឹក​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​បាន​ស្រែ​ថា​ឲ្យ​អ្នក​បើកឡាន​​ចំ​ៗ ដោយ​សារ​គេ​បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន។

 

បើ​តាម​សេចក្ដីរាយការណ៍ អ្នក​បើក​ឡាន​ខាងលើ​បាន​បើក​ដោយ​គ្មាន​ទំនួលខុសត្រូវ​ ហើយ​ធ្វើ​ឲ្យ​អ្នក​​ដំណើរ​​មាន​របួស​ទៀត​ផង។ ហេតុការណ៍​ ប៉ះ​ទង្គិច​គ្នា​នេះ​មិន​បាន​កើត​ឡើង​យូរ​ឡើយ ដោយ​​ Luhanត្រូវ​បាន​បុរស​និង​នារី​ម្នាក់​ប្រហែល​ជា​ក្រុម​ការងារ ចាប់​ទាញ​ចូល​ទៅ​ក្នុង​ឡាន​របស់​គេ​វិញ។

 

បន្ទាប់​ពី​ឃើញ​វីដេអូ​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សរសើរ​ដល់​ទឹកចិត្ត Luhan ដែល​ចេះ​ការពារ​អ្នក​គាំទ្រ និង​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ៕

 

 

 

ចុចអាន៖Luhan​ ​អតីត​សមាជិក​​​ ​EXO​ ស្ដាយ​ក្រោយ​ ​ពេល​​ក្លាយ​​ជា​​តារា​​ល្បី​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo